យូរៗបង្ហាញមុខម្ដង ភរិយារបស់តួឯកប្រុសTik Jesdaporn ស្រស់ស្អាតក្មេងវ័យជាងមុន ថតរូបគូChompoo…

មិត្តៗអ្នកគាំទ្រលាន់មាត់សសើរគ្រប់គ្នា ក្រោយឃើញសម្រស់មុខមាត់ថ្មីៗនេះរបស់ភរិយាតួឯកប្រុសលោក Tik Jesdaporn ថតរូបគូជាមួយតួឯកស្រី Chompoo Araya មើលទៅនៅក្មេងនៅស្រស់ស្អាតជាងកាលពីប៉ុន្មានឆ្នាំមុនទៀត អាយុរកាន់តែកើនកាន់តែស្អាតជាងមុនពិតមែន។

ដោយតួឯកប្រុសជើងចាស់ក្នុងរឿងភាគថៃលោក Tik Jesdaporn បានមានគ្រួសារមានភរិយាមានកូនមកជាច្រើនឆ្នាំហើយ ហើយរូបលោកក៏មិនលាក់បាំងនោះដែរ បានបង្ហើបប្រាប់ពីរឿងនេះយូរហើយ។ រូបលោករៀបការកាលពីឆ្នាំ២០០៩ និងធ្លាប់បង្ហាញមុខភរិយាឲមិត្តអ្នកគាំទ្រស្គាល់រួចមកហើយកាលពីច្រើនឆ្នាំមុន។ រំលងទៅជាច្រើនឆ្នាំកន្លងផុតទៅ ភរិយារបស់តួឯកប្រុសលោក Tik Jesdaporn ថ្មីៗនេះបានបង្ហាញមុខក្នុងបណ្ដាញសង្គមជាមួយតួឯកស្រី Chompoo Araya ព្រោះជាមិត្តនឹងគ្នា ធ្វើឲអ្នកគាំទ្របានឃើញនិងសសើរស្រស់មុខមាត់ភរិយា Tik ឥឡូវនេះស្រស់ស្អាតជាងកាលពីមុនទៀត ទាំងសម្រស់ស្បែកមុខក៏ក្មេងជាងវ័យ ទាំងរូបរាងក៏ស្វែលស្រឡូន មានតែស្អាតក្មេងជាងកាលពី១០ឆ្នាំមុនទៀត ពិតជាពូកែថែខ្លួនពិតមែន។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ