គ្រាន់តែដឹងតម្លៃឡានទំនើបរបស់ Lisa ហើយញាក់សាច់ដូចកង្កែបប្រលាក់អំបិលអញ្ចឹងមួយគ្រឿងនេះអាចទិញវិមាន….! មានរូបភាព

ពិត​ជា​ស័ក្តិសម​ជា​មេ​ធំ​របស់ LLOUD ពិតៗសម្រាប់ Lisa BLACKPINK ក្នុងឆ្នាំនេះទើបតែធ្វើខួបកំណើតគម្រប់ខួប 27 ឆ្នាំហើយក៏ជាឆ្នាំមាសរបស់នាងផងដែរក្នុងការក្លាយជាស្រីស្អាតនិងមានដាច់គេ

ដូចមុននេះទើបបានឃើញសាម៉ីខ្លួនធ្វើយូធូប ថតវីដេអូបើកបង្ហាញផ្ទះនៅប្រទេសកូរ៉េ ដែលមានតម្លៃប្រហែលៗ 200 លានបាតថែមទាំងឃើញឡានដែល Lisa​ ជិះរាល់ថ្ងៃផងដែរ ឡានពណ៌សម៉ាក  Mercedes-AMG G63 -Mansory (G-Class) ក្នុងតម្លៃ 17 លានបាត

រហូតមកដល់ពេលថ្មីៗនេះនាងបានផុស story IG ជាមួយនិងឡានទំនើបហើយថ្លៃជាងមុន ម៉ាក Ferrari 812 GTS- MANSORY STALLONE តម្លៃទន់ៗគឺ 30 លានបាតតែប៉ុណ្ណោះ តម្លៃប៉ុណ្ណឹងសម្រាប់ Lisa ដូចទិញការ៉េមអញ្ចឹង

អត្ថបទដោយ : នីត្តា