ជួយម៉ែរកលុយបានហើយ កូនស្រីតូចរបស់តួឯកស្រី Patricia ថតផ្សាយផលិតផលលើកដំបូង…

ចេះណាស់កូនម្ដាយ ខ្ជូតណាស់ជួយរកប្រាក់លានឲម្ដាយបានហើយ! តួឯកស្រី Partricia Good នាំកូនស្រីមកធ្វើកាងារលើកដំបូងក្នុងជីវិត ថតរូបគូម្ដាយកូនជាពានិជ្ជកម្មផ្សព្វផ្សាយផលិតផល ហើយកូនស្រីក៏ឆ្លាតទៀតចេះណាស់ញញឹមឲកាំមេរ៉ាឡើងស្រស់ឡើងខ្ជូតតែម្ដង ធ្វើឲកាងារកាន់តែរលូនឆាប់រហ័ស។

ដោយតារាសម្ដែងស្រីតួឯកនៅក្នុងរឿងភាគថៃនាង Patricia Good ពេលនេះក្លាយជាអ្នកម្ដាយគេហើយ ក្រោយពីរៀបការជាមួយស្វាមីអ្នកជំនួញលោក Note Vises អ្នកទាំងពីរក៏សម្រេចចិត្តយកកូនភ្លាមៗតែម្ដងផងដែរ។ ពេលនេះកូនស្រីតូចរបស់អ្នកទាំងពីរបាន១ខួបជាងហើយ ថែមពេលនេះក៏អាចជួយអ្នកម្ដាយរកលុយបានហើយ Patricia បានទទួលផ្សព្វផ្សាយផលិតផលកុមារ នាំកូនស្រីតូចមកថតពីរនាក់ម្ដាយកូន ពិតជាខ្ជូតមែនទែន។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ