មានកូនសប្បាយអញ្ចឹង! Chompoo ទប់សំណើចលែងជាប់បន្ទាប់ពីកូនស្រីពៅដើរមកហើយនិយាយថា…..ខណៈពេលនាងកំពុងហាត់ប្រាណ! មានរូបភាព

មានវិន័យចំពោះខ្លួនខ្ពស់ណាស់សម្រាប់អ្នកម៉ាក់កូនបីយ៉ាង Chompoo Araya ថ្វីត្បិតតែឃើញថានាងទៅនេះទៅនោះដើម្បីញុំក៏ដោយ ក៏នាងមិនភ្លេចហាត់ប្រាណថែរក្សារូបរាងដែរ នេះហើយជាមូលហេតុដែលធ្វើអោយម៉ាក់ៗនៅតែមានរូបរាងស្លីមរហូត

ហើយវីដេអូហាត់ប្រាណដែលសាម៉ីខ្លួនទើបតែផុសនៅក្នុងបណ្ដាញសង្គ​មដោយមានអមទាំងប្រយោគសារថា “បទចម្រៀងលឺមិនដល់តើត្រូវគិតយ៉ាងម៉េច” ដោយវីដេអូនេះបានបង្ហាញអោយឃើញការតាំងចិត្តរបស់ Chompoo ក្នុងការហាត់ប្រាណតាមតិចនិច

អត់ទ្រាំនិងញញឹមឬសើចបានសោះឡើយ បន្ទាប់ពីបានឃើញអូន Gale មកផ្ដល់កំលាំងចិត្តដល់ម៉ាក់ៗ ក្រៅពីទះដៃអោយម៉ាក់ៗហើយ នៅនិយាយសរសើរម៉ាក់ទៀតថា “ពូកែខ្លាំងណាស់” រឿងនេះធ្វើអោយម៉ាក់ៗដែលកំពុងតែខំនៅស្ងៀម​ដល់ថ្នាក់អស់សំណើចមកភ្លាមៗ

គួអោយខ្នាញ់ទាំងម៉ាក់ទាំងកូនតែម្ដង បើមានអ្នកផ្ដល់កំលាំងចិត្តគួអោយស្រលាញ់បែបនេះដឹងតែគ្មានថ្ងៃធាត់នោះទេ

អត្ថបទដោយ : នីត្តា