ញញឹមវិញហើយ Yoghurt រៀបចំដំណើរកំសាន្ដមួយឲខ្លួនឯង ឆ្លងភាពនៅលីវស៊ិចស៊ីនៅសមុទ្រ…

បង្ហាញស្នាមញញឹមស្រស់ស្រាយ ស្រស់ស្អាតសារជាថ្មី តារាសម្ដែងនិងជាម៉ូដែលស្រីនាង Yoghurt Nattasha រៀបចំដំណើរកំសាន្ដឲខ្លួនឯងមួយទៅលេងសមុទ្រ ម្នាក់ឯងក៏បាន ឆ្លងភាពនៅលីវក្រោយលែងលះជាមួយអតីតស្វាមី។ ថែមបង្ហើបប្រាប់ថាមួយរយះនេះ នាងរវល់ណាស់កាងារចូលមកមិនឈប់​ ​​​​​លុយក៏ចូលច្រើនៗ ទើបតែមានពេលសម្រាកខ្លះ ទើបអាចមកដើរលេងកំសាន្ដបានបែបនេះ តែប៉ុណ្ណេះក្ដីសុខហើយ។

ដោយតារាស្រី Yoghurt Nattasha បានធ្វើឲអ្នកគាំទ្រជាច្រើនសសើរពីភាពរឹងមាំរបស់នាង ក្រោយប្រកាសលែងលះជាមួយស្វាមី ថែមមានពត៌មានចចាមអារ៉ាមថាលែងគ្នាព្រោះស្វាមីមានស្រី តែ Yoghurt ដូចអត់បានកើតទុក្ខបាត់មុខពីបណ្ដាញសង្គមយូរនោះឡើយ។ រូបនាងបង្ហាញភាពក្រៀមក្រំតែពេលសម្ភាសន៍ម្ដងប៉ុណ្ណោះ បន្ទាប់មកគេឃើញតារាស្រី Yoghurt បានត្រលប់មកក្នុងវិស័យដើរម៉ូតជាថ្មី និងទទួលកាងារជាបន្ដបន្ទាប់ ទន្ទឹមនឹងប្រជាប្រិយភាពរបស់នាងកើនឡើងជាងមុនផងដែរ។ ការលែងលះមិនបានធ្វើឲ Yoghurt សោកសៅយូរនោះឡើយ ព្រោះទទួលបានការលើកទឹកចិត្តដល់ខ្លួនឯងនិងពីមនុស្សជុំវិញខ្លួន។ ថែមពេលនេះ Yoghurt ក៏បានរៀបចំដំណើរកំសាន្ដឲខ្លួនឯង ទៅលេងសមុទ្រព្រមជាមួយឈុតប៊ីគីនីម៉ូតថ្មី ទាំងស្នាមញញឹមទាំងសម្រស់រូបរាង ស្វែលស្រឡូនស្រស់ស្អាតជាងមុនថែមទៀត។

ប្រភព​៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ