Pancake Khemanit បានរៀបរាប់រឿងរ៉ាវពីអតិតធ្លាប់ធ្វើអោយម្ដាយខូចចិត្តព្រោះតែរឿងមួយនេះ….មានបញ្ហាជាមួយនរណាក៏បានតែកុំមានបញ្ហាជាមួយម៉ាក់! មានរូបភាព

អាចនិយាយបានថាជាតារាល្បីឈ្មោះដែលប្រលូកក្នុងវិស័យក្នុងសិល្បៈយូរអង្វែងណាស់ សម្រាប់តារាសម្ដែង Pancake Khemanit ដោយជាក់ស្ដែងនៅក្នុងកម្មវិធី WOODY INTERVIEW បាននិយាយរឿងរ៉ាវល្អៗក្នុងជីវិតបន្ទាប់ពីរៀបការ

ដោយក្នុងខណៈពេលនេះមិនទាន់មានបំណងចង់មានទាយាទនោះទេ ហើយនៅមាននិយាយអំពីទំនាក់ទំនងរវាងម៉ាក់កូនដែលមិនធ្លាប់ឃ្លាតឆ្ងាយពីគ្នាម្ដងណាឡើយ ជាពិសេសនៅមាននិយាយពីរឿងកាលពីអតិតដែលធ្លាប់ធ្វើអោយម៉ាក់ខូចចិត្ត ជីវិតនេះមានបញ្ហាជាមួយនរណាក៏បានតែកុំមានបញ្ហាជាមួយម៉ាក់អោយសោះ

សាម៉ីខ្លួន​បាននិយាយថា “ធ្លាប់ធ្វើអោយម៉ាក់ពិបាកចិត្តម្ដងដែរតែខ្ញុំមិនមែនកូនដែលចូលចិត្តតមាត់និងមា៉ាក់នោះទេ ឬជាកូនដែលចូលចិត្តតំឡើងសម្លេងឬអុកឡុកអ្វីបែបនោះៗទេ តែមានចំនុចមួយគឺឌឺហើយស្ងាត់ ហើយក៏មិនព្រមធ្វើ ពេលនិយាយអ្វីមួយទៅហើយគឺម៉ាក់ស្ងៀមតែម្ដង យើងមិនឈ្លោះគ្នាដោយពាក្យសំដីនោះទេ មិនមានពាក្យអ្វីធ្ងន់ធ្ងរ តែស្ងាត់ហើយមិននិយាយគ្នា ហើយយើងក៏ដឹងដែរថាវាជាសកម​្មភាពមួយអាក្រក់ណាស់​វាអាក្រក់ជាងយើងនិយាយ ទើបយើងត្រូវចំណាយពេលមួយរយៈក្នុងការគិតពិចារណា បន្ទាប់មកក៏និយាយគ្នាឬពោលពាក្យសុំទោស ដែលយើងបាននិយាយអ្វីមិនល្អចេញទៅបែបនេះ មានបញ្ហាជាមួយនរណាក៏បានតែហាមមានបញ្ហាជាមួយម៉ាក់”

អត្ថបទដោយ : ន​ីត្តា