ចង់ស្អាតតែបែរជាទុក! តារាស្រី Nam Phet ចែករំលែកបទពិសោធដ៏អាក្រក់បន្ទាប់ពីទៅធ្វើសេវាកម្មទាញបន្ដឹងស្បែកមុខធ្វើអោយទៅជារលួយស្អុយទៅវិញ! មានរូបភាព
សុំចេញមកចេករំលែកបទពិសោធន៍ក្នុងការកែសម្ភស្សដោយត្រង់ៗគ្មានការលាក់លៀម ចាត់ទុកថាជាមេរៀនជីវិតដ៏សំខាន់មួយតៀត សម្រាប់តារាម៉ូដែលស្រីស្អាត Namphet Teerayapa ដោយជាក់ស្ដែងនាងបានចេញមកផុសរូបភាពបង្ហាញស្នាមរបួសបរិវេនក្បាលអោយគ្រប់គ្នាបានឃើញច្បាស់ៗ បន្ទាប់ទៅធ្វើការវះកាត់កែសម្ភាស្សនៅគ្លីនិចមួយកន្លែង
ដោយ Namphet បានប្រាប់ពីអាការៈមុខរបួសរលួយ បង្កើតអោយមានមុខរបួសដ៏ធំ ធ្វើអោយបាត់បង់ភាពជឿជាក់ ម្យ៉ាងទៀតគ្លីនិកខាងលើមិនទទួលខុសត្រូវអ្វីឡើយ
“នៅចាំបានទេ ថ្ងៃដែលខ្ញុំទៅធ្វើការត្រួតពិនិត្យការទាញមុខ mini face fix lift អោយលោកគ្រូពេទ្រម្នាក់ ដោយធ្វើអោយខ្ញុំគិតថ្លៃតែប៉ុន្មានបាត ហើយតម្លៃពេញ 700,000 ដោយប្រើរូបប្រូម៉ូតពិតៗ”
“ទាំងៗដែលរបួសខាងក្នុងវាខ្ទាំខ្លាំង ដល់ថ្នាក់រលួយស្អុយ បាងត់បង់ភាពជឿជាក់ បាត់បង់លុយព្យាបាលខ្លួនឯង ហើយខាងគ្លីនិច…..នេះក៏មិនព្រមទទួលខុសត្រូវអ្វីទាំងអស់ ឈឺចិត្តណាស់”
“ថ្ងៃនេះបានធ្វើដំណើរមកប្រទេសកូរ៉េម្ដងទៀត ក្រោយពីកាត់មុខរបួសចាស់ហើយដេរជាថ្មីនិងត្រូវបណ្ដុះសក់សារជាថ្មី ចាំមើលទាំងអស់គ្នាថាលទ្ធផលនិងទៅជាយ៉ាងណា ដើម្បីអោយអ្នកដែលជួបបញ្ហាបែបនេះបានកែជជាមួយគ្នា”
អត្ថបទដោយ : នីត្តា