Taew Nathaporn ប្រែកាយជាព្រះនាង Bhupattinara Lakshmi Devi ចូលរួមព្រឹត្តិការណ៍ Khao Phanom Rung ស្រស់ស្អាត និងទាក់ទាញសម្រាប់គ្រប់ក្រសែភ្នែក! មានរូបភាព
ស្អាតទាក់ទាញក្រសែភ្នែកពិតៗ សម្រាប់តួឯកស្រី Taew Nathaporn ក្រោយពីចូលរួមកម្មវិធីព្រពៃណីប្រចាំឆ្នាំ 2024 ឧទ្យានប្រវត្តិសាស្ត្រភ្នំរុង ខេត្ត Buriram
ដោយ Taew ប្រែកាយជាព្រះនាង Bhupattinara Lakshmi Devi ហើយការតុបតែងខ្លួននេះបានធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង អាចនិយាយបានថាស្ទើរតែមិនព្រិចភ្នែកក៏ថាបាន ស្រស់ស្អាតគ្មានទាស់ចន្លោះណាសោះឡើយ មិនថាមុខ រាង ឬសម្លៀកបំពាក់គឺថាតាំងពីចុងជើងដល់ចុងសក់ទាក់ភ្នែកពិតៗ
ឃើញបែបនេះហើយហ្វេនមិនហ៊ានអូសរំលងដោយមិនអោយបេះដូងដល់ Taew បានឡើយ ហើយជាពិសេសម្នាក់ៗខមិនប្រាប់ក្នុងន័យតែមួយថា ស្អាតទាក់ភ្នែកខ្លាំងណាស់
អត្ថបទដោយ : នីត្តា