របស់ម៉ាកទេកូន! តួឯកស្រី Chompoo កូន៣ហើយ តែតុក្កតាទិញលេងពេញផ្ទះសុទ្ធរបស់ប្រេនទៀត…

ឃើញតុក្កតាដាក់តាំងពេញបន្ទប់តិចច្រលំថាជារបស់កូន ការពិតជារបស់ម៉ាក់ទេ! តួឯកស្រី Chompoo Araya ទោះជាពេលនេះក្លាយជាអ្នកម្ដាយគេមានកូនដល់ទៅ៣នាក់ហើយក្ដី តែរូបនាងនៅតែរស់នៅដូចព្រះនាងបំពេញបំណងខ្លួន​ឯងទិញរបស់ដែលខ្លួនចូលចិត្ត។ ចូលចិត្តការតុបតែងកាយទិញសម្លៀកបំពាក់ម៉ូតថ្មីៗហ្វេសិនចេញក្រោយគេបង្អស់ ចូលចិត្តរបស់ខ្ជូតៗទិញតុក្កតាលេងឡើងដាក់តាំងពេញផ្ទះ ថែមសុទ្ធតែជារបស់ប្រេនម៉ាកល្បីៗមានតំលៃខ្ពស់ និងលក់ចេញវិញបានតំលៃចំណេញថែមទៀតផង។

តួឯកស្រីជើងចាស់សម្រស់ចាំ Chompoo Araya ទោះបីជាពេលនេះរួចនាងបានរៀបការរួចនឹងក្លាយជាអ្នកម្ដាយរបស់កូនៗទាំង៣នាក់ តែនាងនៅតែមិនចោលចំណង់ចំណូលចិត្ដរបស់ខ្លួនឯងនោះទេ។ ក្រៅពីចូលចិត្តការតែងកាយហ្វេសិនប្លែកៗទាន់សម័យជាមួយម៉ាកប្រេនល្បីៗ តួ​​ឯកស្រី Chompoo Araya ក៏ចូលចិត្តតុក្កតាតូចៗរបស់ខ្ជូតៗគ្រឿងតែងកាយផ្សេងៗផងដែរ។ មកមើលផ្ទះរបស់តួឯកស្រី Chompoo Araya ក្រៅពីមានបន្ទប់ដាក់សម្លៀកបំពាក់ច្រើនបន្ទប់ រូបនាងនៅមានបន្ទប់មួយទៀតសម្រាប់ដាក់តុក្កតារបស់លេង។ ហើយកុំឃើញតុក្កតាតូចៗបែបនេះ ស្មានថាជាតុក្កតាដាក់លាក់តាមផ្សារធម្មតាតំលៃថោកៗ ការពិតសុទ្ធតែជាតុក្កតាមានម៉ាកមានប្រេន ដែលមានតំលៃរាប់រយខ្លះឈានដល់រាប់ពាន់ដុល្លារថែមទៀតផង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ