Chompoo Araya ចេញមកបកស្រាយរឿងអ្នកបណ្ដាញសង្គមសង្ស័យថាអ៊ុំ Jeab ជាម៉ែដោះនាងកាលនៅពីក្មេងមែនឬអត់បានជាឃើញស្និតស្នាលនិងទុកចិត្តយ៉ាងនេះ! មានវីដេអូ
ប្រសិនបើនរណាដែលជាហ្វេនតាមដានគ្រួសាររបស់តួឯកស្រីស្អាតកូនបីយ៉ាង Chompoo Araya និងអ៊ុំ Jeab ដែលក្មេងៗតែងតែតាមជាប់ស្អិតហើយជាម៉ែដោះដ៏ពូកែតាំងតែមើលថែកំលោះតូចទាំងពីរ រហូតមកដល់អូន Gale
មុននេះក៏មានការប្រកែកគ្នាថាអ៊ុំ Jeab ធ្លាប់ជាម៉ែដោះរបស់ Chompoo កាលនៅពីក្មេងផងដែរ តែម្ខាងទៀតនិយាយថាមិនអាចទៅរួមទេព្រោះបើគិតពីអាយុរបស់ម៉ែដោះដូចជាមិនច្រើនដល់ថ្នាក់និង
ជាក់ស្ដែងសាម៉ីខ្លួនបានចេញមកបើកចិត្តនិយាយនៅក្នុងយូធូប ELLE Thailand ក្នុងវីដេអូ “ASK ME ANYTHING WITH CHOMPOO បកស្រាយគ្រប់ប្រធានបទ! 5 រឿងដែលគ្រប់គ្នាតែងតែយល់ច្រលំទាក់ទងនិងនាង ដោយក្នុងពេលមួយនាងបាននិយាយទាក់ទងនិងអ៊ុំ Jeab ថា “បើតាមភាពពិតជាក់ស្ដែងវាមិនអាចទៅរួចទេ ព្រោះម៉ែដោះកើតមុនខ្ញុំតែ 2 ឆ្នាំមិនអាចនិងមើលថែខ្ញុំបាន ពេលខ្ញុំកើតអ៊ុំគាត់ទើបតែមានអាយុ 2 ខួបប៉ុណ្ណោះ
ប៉ុន្ដែយើងមកជួបគ្នាតាំងតែខ្ញុំមិនទាន់រៀបការ រហូតដល់រៀបការហើយមានក្មេងៗអ៊ុំក៏ជួយមើលថែក្មេងៗ មើលថែម៉ាក់ មើលថែគ្រប់គ្នាក្នុងផ្ទះតែម្ដង ចំណែកឯអ្នកយល់ច្រលំអាចមកពីឃើញគាត់ធ្លាប់មើលថែខ្ញុំពីមុនមក តាំងតែមិនទាន់រៀបការ ប៉ុន្ដែមិនមែនជាម៉ែដោះដែលមើលថែខ្ញុំពេលនៅតូចៗនោះទេ”
អត្ថបទដោយ : នីត្តា