ថ្ងៃនេះតួឯកស្រី Yaya Urassaya ចូលផ្ទះបាយ អ្នកម្ដាយឃើញហើយលួចថតបង្ហោះប្រម៉ូតឲមួយ…

អនាគតភរិយាណាអ្នកគេណែកអីក៏ល្អម្លេះ ស្រស់ស្អាតហើយពូកែធ្វើម្ហូបទៀត! តួឯកស្រី Yaya Urassaya ត្រូវបានអ្នកម្ដាយលេងហើយ លួចថតខណះពេលកំពុងធ្វើម្ហូបក្នុងផ្ទះបាយ ថែមពេលបង្ហោះក្នុងបណ្ដាញសង្គមអ្នកម្ដាយនិយាយសសើរកូនស្រីមិនដាច់ពីមាត់នោះទេថា ថ្ងៃនេះស្រីស្អាតចូលផ្ទះបាយបញ្ចេញស្នាដៃ ធ្វើមុខម្ហូបដែលខ្លួនឯងចូលចិត្តញុាំ។

បានកូនស្រីទាំងស្រស់ស្អាតនិងមានអត្ដចរិកល្អរឿងអីអ្នកម្ដាយមិនសប្បាយចិត្ត មិនសសើរម៉េចនឹងបាន អ្នកម្ដាយតួឯកស្រី Yaya Urassaya សសើរកូនស្រីក្នុងបណ្ដាញសង្គម ធ្វើឲមិត្តអ្នកគាំទ្របានឃើញថាកូនស្រី Yaya មិនត្រឹមតែជាតួឯកស្រីក្នុងរឿងនោះទេ នៅផ្ទះវិញក៏ជាតួឯកស្រីផងដែរមើលថែម៉ែមើលថែផ្ទះបានយ៉ាងល្អ។ អ្នកម្ដាយសសើរថា Yaya ពេលទំនេរពីកាងារថត តែងសម្រាកនៅផ្ទះជាមួយក្រុមគ្រួសារនិងធ្វើអាហារញុាំជុំគ្នា ថ្ងៃនេះកូនស្រីទំនេរចូលផ្ទះបាយ ធ្វើម្ហូបបាន២មុខដែរ ថែមសសើរកូនស្រីថាជាស្រីស្អាតធ្វើអាហារឲញុាំថែមទៀតផង។ បានកូនស្រីស្អាតហើយល្អមែន អ្នកម្ដាយសសើរមិនសំចៃមាត់នោះទេ សសើរនៅនឹងមុខមិនគ្រប់ ថែមលួចថតរូបកូនស្រីបង្ហោះក្នុងបណ្ដាញសង្គមឲមិត្តអ្នកគាំទ្របានឃើញនិងបានជួយសសើរថែមទៀតផងដែរ ទំនាក់ទំនងរបស់ ​Yaya និងអ្នកម្ដាយពិតជាស្និទ្ធស្នាលគ្នាខ្លាំងណាស់។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ