នរណាក៏ច្រណែននិង Nadech ដែរព្រោះ Yaya បានទាំងសម្រស់ ពូកែទាំងការងារក្រៅផ្ទះនិងក្នុងផ្ទះជាពិសេសក្នុងការធ្វើរឿងមួយនេះ! មានរូបភាព

ថ្វីត្បិតតែរវល់និងការងារស្ទើរតែគ្មានពេលសម្រាកយ៉ាងណា សម្រាប់តួឯកស្រីស្អាត Yaya-Urasaya ប៉ុន្ដែបើមានពេលវេលាទំនេរពេលណាដឹងតែនាងបង្កើតកិច្ចការធ្វើជុំគ្នាជាមួយគ្រួសារនិងមនុស្សជាទីស្រលាញ់រហូត

ជាក់ស្ដែងម៉ាក់ Pla អ្នកម៉ាក់ស្រីស្អាតរបស់ Yaya ក៏បានចេញមកផុសវីដេអូខណៈពេលកូនស្រីជាទីស្រលាញ់របស់គាត់ចូលផ្ទះបាយបញ្ចេញថ្វីដៃធ្វ​ើម្ហូបចានពិសេសដែលគ្រប់គ្នាអាចនិងមិនធ្លាប់បានឃើញពីមុន ហើយក៏មានសារអមជាមួយវីដេអូថា “ថ្ងៃស្រីស្អាតចូលផ្ទះបាយ ម្ហូបពិសេសរបស់បង Ya ញុំជាមួយបាយនិងទឹកជ្រលក់ម្ទេសដុត#urassayas #ឆាត្រលក់ជាមួយពងមាន់”

គ្រាន់តែវីដេអូនេះផុសចេញទៅភ្លាមមានអ្នកគាំទ្រចូលមកឡាយអោយមេដៃអោយបេះដូងយ៉ាងច្រើនដល់ Yaya អ្វីដែលសំខាន់សុំកត់រូបមន្ដមុខម្ហូបទុកដើម្បីធ្វើញុំដែរ

អត្ថបទដោយ : នីត្តា