ដៃគូតារា James Jirayu និង Bella Ranee ប៉ះគ្នាទៀតហើយ លើកនេះមកប្លែកខុសពីរឿងមុនៗរបស់អ្នកទាំងពីរ…

គូនេះជួបគ្នាម្ដងទៀតហើយ ដៃគូតារាដែលធ្លាប់ល្បីល្បាញសម្ដែងរួមគ្នាក្នុងរឿងភាគជាច្រើនរឿង តួឯកប្រុសលោក James Jirayu និងតួឯកស្រី Bella Ranee ត្រលប់មកចាប់ដៃគូសម្ដែងរួមគ្នាម្ដងទៀត នៅក្នុងរឿងភាគថ្មី សាច់រឿងថ្មីរបស់អ្នកទាំងពីរ។ ដោយលើកនេះ Bella មិនមែនមកបែបសុភាពៗនោះទេ តែនឹងមកជាតួឯកស្រីមាននិស្ស័យកំប្លុកកំប្លែង ដៃគូជាមួយ James Jirayu ដែលជាមន្រ្ដីរាជការថ្នាក់ខ្ពស់ ធ្វើឲដៃគូចាស់គូនេះ មានស្នាដៃថ្មីមកបង្ហាញរួមគ្នាទៀតហើយ។

ដោយរឿងភាគថ្មី ដែលតួឯកស្រី Bella Ranee និងតួឯកប្រុសលោក James Jirayu ចាប់ដៃគូសម្ដែងរួមគ្នាសម្រាប់ចុងឆ្នាំ២០២៤នេះ មានចំណងជើងថា เจ้าคุณพี่กับอีนางคำดวง​ ជាសាច់រឿងបែបបុរាណតែមានភាពកំប្លុកកំប្លែង ដោយតួឯកប្រុសគឺជាមន្រ្ដីរាជការវ័យក្មេងថ្នាក់ខ្ពស់ ជួបជាមួយតួឯកស្រីដែលជាកូនថៅកែលក់ក្របីនៅជនបទ ដែលមានទាំងភាពក្លាហាននិងគួរឲអស់សំណើច។ ពេលនេះរឿងភាគថ្មីនេះកំពុងត្រៀមថតហើយ ដែលតារាដែលរួមសម្ដែងក៏បានជ្រើសរើសរួចរាល់ហើយផងដែរ ចាំមើលថាតើរឿងភាគថ្មីនេះ Bella និង James Jirayu មានស្នាដៃខុសពីរឿងមុនៗយ៉ាងណាដែរ? ដៃគូចាស់តែប៉ះជាមួយសាច់រឿងបែបថ្មីនេះ មានតែរង់ចាំទស្សនានៅចុងឆ្នាំទាំងអស់គ្នា។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ