សស៊ូថ្ងៃ! តារាស្រី Punpun ប្រលែងស្បែកសខ្ចីក្រោមកំដៅថ្ងៃ ក្នុងឈុតប៊ីគីនីពណ៌ស្រស់…

សស៊ូថ្ងៃ ក្ដៅប៉ុណ្ណាក៏មិនខ្លាចដែរ! តារាសម្ដែងស្រី Punpun Sutatta ដើរលេងកំសាន្ដថ្ងៃសម្រាកលំហែរកាយនៅមាត់សមុទ្រ បង្ហាញសម្រស់ស្បែកសខ្ចី ក្រោមកំដៅព្រះអាទិត្យក្នុងឈុតប៊ីគីនីពណ៌ផ្កាឈូក។ តារាសម្ដែងស្រី Punpun ស្បែកសចែងចាំងតែម្ដង សមជាតារាស្រីជាប់ឈ្មោះជាតារាស្រីសម្បុរស្បែកសខ្លាំងក្នុងសិល្បៈថៃ ពេលដែលរាប់តារាស្រីសម្បុរសក្នុងសិល្បៈថៃតែងមានឈ្មោះនាងជានិច្ច។ ថែមមិនសូវខ្លាចនឹងបញ្ចេញនោះទេ ដើរលេងទៅសមុទ្រលើកណាក៏បង្ហាញក្នុងឈុតប៊ីគីនីផងដែរ ថែមមេឃក្ដៅប៉ុណ្ណេះហើយ ក៏Punpun អាចលេងទឹកសមុទ្រ បង្ហាញស្បែកសស៊ូថ្ងៃបាន មានរូបស្អាតៗបង្ហោះក្នុងបណ្ដាញសង្គមផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ