ចេញមកលួចបេះដូងហ្វេនៗទៀតហើយ Aum Patcharapa បបួលមិត្តភ័ក្ដស្រីស្អាតម្នាក់នេះមកចេញលួចបេះដូងហ្វេនៗទៀតហើយស្អាតទ្វេគុណ! មានរូបភាព

យូរៗទើបបានឃើញរូបភាពគួអោយស្រលាញ់របស់តួឯកស្រីល្បីឈ្មោះក្នុងថ្ងៃឈប់សម្រាកបែបនេះម្ដង សម្រាប​់ Aum Patcharapa និង Cherry Khem Apsorn បានណាត់គ្នាចេញក្រៅជួបមុខគ្នាម្ដង ព្រោះតែក្ដីនឹករលឹកទើបចង់ជជែករឿងរ៉ាវក្នុងជីវិតជាមួយគ្នាខ្លះ

Aum-Cherry អ្នកទាំងពីរស្និតស្នាលគ្នាជាយូរឆ្នាំមកហើយ បន្ទាប់ពីចូលរួមកម​្មវិធីខួបកំណើតរបស់ Madame Pang-Nuanphan Lamsam ដែលបានរៀបចំឡើងរាល់ឆ្នាំ ទុកជាការជួបជុំគ្នារបស់តារាល្បីៗក្នុងសិល្បៈ

បន្ទាប់ពីថ្ងៃនោះមកមិត្តភាពរបស់គ្រប់គ្នានៅតែស្អិតរមួតនិងយូរអង្វែង ព្រោះឃើញថាមានការណាត់ជួបគ្នាជាញឹកញាប់តែម​ិនផ្សព្វផ្សាយអោយហ្វេនៗឃើញ ហើយថ្ងៃនេះរូបភាពរបស់ Aum-Cherry ពីរនាក់មិត្តសម្លាញ់កំពុងទទួលទានអាហារជាមួយគ្នាក៏បានផុសចចេញទៅនៅលើបណ្ដាញសង្គម គ្រប់គ្នាដែលបានឃើញរូបនេះសុទ្ធតែប្រាប់ថាស្អាតទាំងគូរតែ​ម្ដង

អត្ថបទដោយ : នីត្តា