មិននឹកស្មានថា Grace Kanklao ហ៊ានថតបែបនេះសោះសូម្បីតែលើម៉ូតូក៏មិនលើកលែងដែរហួសហេតុពេកហើយបើបែបនេះអោយហ្វេនៗគាំទ្រយ៉ាងម៉េច! មានរូបភាព

ជះភាពស៊ិចស៊ីអោយហ្វេនៗលាន់មាត់វ៉ាវពេញប្រទេស សម្រាប់តួឯកស្រីស្អាត Grace Kanklao កំពូលម្ចាស់មាតិកាលេខមួយក្នុងសិល្បៈ

ដោយជាក់ស្ដែងសាម៉ីខ្លួនបានបបួលប្អូនស្រីជាទីស្រលាញ់ Grand Kornpassorn ថតម៉ូដដែលមិនធ្លាប់មានពីមុន ដោយការប្ដូរពីតួឯកស្រីក្នុងកញ្ចក់ទូរទស្សន៍មកជា ក្មេងស្ទាវបង្ហោះម៉ូតូ តុបតែងខ្លួនឆើតឆាយជាមួយអាវខ្លួនខ្លីពណ៌ស្រស់ បូករួមនិងខោខ្លីប​ង្អួតជើងវែងស្រលូនខ្ចី

បញ្ចេញក្បាច់ថតរូបពិបាកៗលើម៉ូតូដែលមិនឃើញមាននរណាធ្វើដូចនាងពីមុនមក ឃើញហើយអោយ 100 ពិន្ទុគ្មានស្ទាក់ស្ទើរទេ ស្អាតប្លែកភ្នែកហើយទាក់ទាញសាហាវទៀត បើបែបនេះហើយតើអោយហ្វេនៗអូសរំលងយ៉ាងម៉េចបានទៅ

អត្ថបទដោយ : នីត្តា