ហ្វេនៗភ្ញាក់ផ្អើលពេលឃើញកូនប្រុស Sririta-Korn អាយុប៉ុណ្ណឹងសោះចេះធ្វើរឿងបែបននេះ …..ឃើញហើយស្រលាញ់ពេញបេះដូង! មានរូបភាព

ធ្លាក់ក្នុងអន​្លង់ស្នេហ៍គ្រប់ពេលអោយតែបានឃើញសម្រាប់អូន Kawin កំលោះតូចម៉ឺនលានរបស់អ្នកម៉ាក់រូបស្រស់ល្បីឈ្មោះ Sririta Jensen​ និងលោកប៉ាអ្នកជំនួញ Korn Narongdet 

ជាក់ស្ដែងនៅលើបណ្ដាញសង្គមក៏បានឃើញវីដេអូដ៏គួអោយស្រលាញ់របស់ Kawin កំពុងតែបញ្ចេញស្នាដៃបុកល្ហុងថែមទាំងប្រាប់ពីរូបមន្ដផ្សំគ្រឿងតាំាំងពីដើមដល់ចប់វីដេអូតែម្ដង

ដោយខាងប៉ាៗបានសរសេរប្រយោគសារថា “រសៀលនេះមកបុកល្ហុងជាមួយគ្នាណាបាទ ខ្នាញ់ចុងក្រោយពេលភ្លក់តែប៉ាស្ទើរតែថតមិនទាន់”

កន្លែងខ្នាញ់នៅចុងបញ្ចប់នៃវីដេអូ ជាវគ្គមួយដែល Kawin ភ្លក់ស្នាដៃខ្លួនឯងតែបែរជាធ្វើមុខគួអោយចង់សើច មិនដឹងថារសជាតិឆ្ងាញ់ខ្លាំងពេកឬ……តែយ៉ាងណាក៏ពូកែនិងគួអោយស្រលាញ់ពិតៗ

អត្ថបទដោយ : នីត្តា