មិនឲចាញ់ភរិយាទេ ស្វាមីរបស់តារាស្រី Janie បង្ហោះរូបបង្ហាញសាច់ដុំកង់ៗបានពីការហាត់ប្រាណ…

គូនេះមិនឲចាញ់គ្នាទេ ប្រពន្ធបញ្ចេញប្ដីក៏បញ្ចេញណាស់ដែរ បង្ហោះរូបបង្ហាញសាច់ដុំកង់ៗទើបហាត់បានពីការហាត់ប្រាណនិងមានវិន័យក្នុងការទទួលទានអាហារ។ ស្វាមីរបស់តួឯកស្រី Janie Tienphosuwan តារាម៉ូដែលប្រុសលោក Mickey Nol Allapach បង្ហោះរូបដោះអាវបង្ហាញសាច់ក្នុងបណ្ដាញសង្គមដែរហើយ ក្រោយមួយរយះពេលនេះ ភរិយា Janie ថតបង្ហោះរូបវាលៗបង្ហាញសាច់រហូត លើកនេះស្វាមីបញ្ចេញម្ដងដែរហើយ គូនេះស្មើរដៃគ្នាល្អណាស់។

មួយរយះពេលចុងក្រោយនេះតួឯកស្រីជើងចាស់ Janie Tienphosuwan ក្រោយពីកូនស្រីនាងធំបន្ដិច  រូបនាងបានត្រលប់មកប្រឡូកក្នុងវិស័យសិល្បៈវិញហើយ ជាពិសេសក្នុងវិស័យការបង្ហាញម៉ូត។ ថែមមកលើកនេះ Janie កាន់តែស៊ិចស៊ីលើសដើម ថតម៉ូតវាលលើវាលក្រោមជាញឹកញ៉ាប់និងហ៊ានថតម៉ូតដោយមិនស្លៀកពាក់ថែមទៀតផង។ អត់ឃើញស្វាមី comment ថាអ្វីនោះទេ ស្រាប់តែពេលនេះស្វាមីក៏បញ្ចេញដែរហើយ បង្ហោះរូបក្នុងបណ្ដាញសង្គមជាមួយស្ទាយដោះអាវបញ្ចេញសាច់ដុំកង់ៗ ដែលបានពីការខិតខំហាត់ប្រាណថែទាំសុខភាពរបស់លោក ហើយម្យ៉ាងទៀតនោះលោក Mickey ក៏ជាគ្រូបង្វឹកហាត់ប្រាណផងដែរ ទើបថែទាំខ្លួនឯងបានល្អបែបនេះ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ