តួឯកប្រុសនាំមកមើលផ្ទះ! Naphat ផ្ទះថ្មីទើបសង់រួច នាំបង្ហាញមើលទិដ្ឋភាពជុំវិញ…

ប្រុសស្អាតនាំមកមើលផ្ទះ! តួឯកប្រុសលោក Naphat Siangsomboon បង្ហាញទិដ្ឋភាពជុំវិញផ្ទះដែលជាគេហដ្ឋានថ្មីទើបសាងសង់រួចរបស់រូបលោក ពេលនេះបានរើចូលមករស់នៅហើយ ទេសភាពស្ងប់ស្ងាត់ បរិយាកាសល្អ ខ្យល់បរិសុទ្ធ​ ទីធ្លាធំទូលាយគួរឲចង់រស់នៅណាស់ ថែមម៉ូតផ្ទះក៏ទាន់សម័យលាយថ្មលាយឈើរប្រណិតស្រស់ស្អាត។

សង់រួចហើយគេហដ្ឋានថ្មីរបស់តួឯកប្រុសលោក Naphat Siangsomboon ដោយមួយខ្នងនេះរូបលោកធ្លាប់បង្ហោះឲមិត្តអ្នកគាំទ្រដឹងរួចមកហើយតាំងពីពេលចាក់គ្រឹះ ពេលនេះផ្ទះមួយខ្នងនេះរបស់ Naphat សង់រួចរាល់អាចចូលមករស់នៅបានហើយ។ ជាគេហដ្ឋានជាទីស្រលាញ់ ម៉ូតផ្ទះស្អាតប្រណិតតាមដែលលោកស្រលាញ់ត្រូវចិត្តតែម្ដង និងបានពីការខិតខំធ្វើកាងារក្នុងសិល្បៈសន្សំប្រាក់របស់រូបលោកផ្ទាល់ ធ្វើឲអ្នកម្ដាយក៏បានសសើរ មិត្តអ្នកគាំទ្រក៏សសើរ ហើយតួឯកស្រី Baifern Pimchanok ជាគូស្នេហ៍ក៏សសើរនិងបានមកលេងផ្ទះហើយផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ