តារាស្រី Ning Panita រៀបរាប់ហេតុការណ៍ជួបទឹកជំនន់នៅឌូបៃ អូសវ៉ាលីរត់ជាមួយកូន…

ថាមកដើរលេងទេ មានអីនាំកូនៗរត់គេចទឹកពេញហ្នឹងហើយ!​ តារាសម្ដែងស្រីនិងជាពិធីការនីក្នុងសិល្បៈថៃតារាស្រី Ning Panita បានរៀបរាប់ប្រាប់ពីហេតុការណ៍ទឹកជំនន់នៅឌូបៃកាលពីពេលថ្មីៗនេះ ព្រោះរូបនាងបាននៅក្នុងហេតុការណ៍នេះផ្ទាល់តែម្ដង ក្នុងកំឡុងពេលមកលេងឌូបៃក្នុងថ្ងៃសម្រាកលំហែរកាយ។ ហើយដំណើរកំសាន្ដលើកនេះនាំកូនៗអូសវ៉ាលីរត់គេចទឹកពេញហ្នឹង តែរូបនាងនិងកូនៗមានសុវត្ដិភាពល្អទេគ្មានគ្រោះថ្នាក់ឡើយអរគុណមិត្តអ្នកគាំទ្រដែលបារម្ភ។

ដោយតារាស្រីសម្ដែងស្រីនិងជាពិធីការនីនាង Ning Panita ថ្មីៗនេះបានមានដំណើរកំសាន្ដឈប់សម្រាកលំហែរកាយរដូវក្ដៅជាមួយកូនស្រី ទៅលេងនៅប្រទេសឌូបៃដោយគ្រោងទុក កក់សំបុត្រនិងកន្លែស្នាក់នៅរួចស្រេចអស់ហើយ។ ហើយក៏បានទៅដល់ឌូបៃដោយសុវត្ដិភាពផងដែរ តែដល់ប្រលាន នាងនិងកូនស្រីក៏ត្រូវជួបទឹកជំនន់នៅទីក្រុងឌូបៃ ដែលជារឿងកម្រនឹងកើតនៅទីនោះណាស់។ ដំបូងនឹកអស់សំណើចនិងហួសចិត្តដែរ ដែលខ្លួនមកលេងតែបែរជាជួបរឿងបែបនេះ ដល់ទឹកកាន់តែច្រើនឡើងក៏សើចលែងសមហើយ ដល់វគ្គភ័យម្ដង។ ទឹកពាសពេញថ្នល់និងឡើងដល់ហាងផងដែរ ណាមួយនាងនិងកូនគ្មានកន្លែងស្នាក់នៅជិតនោះទេ សណ្ឋាគាពេញអស់ហើយ កន្លែងនាងកក់នៅឆ្ងាយពីនេះ ហើយត្រូវធ្វើដំណើរនិងគ្មានឡានបើកសោះ។ ជាសំណាងនាងត្រូវបានអ្នកស្គាល់គ្នានៅទីនោះ ជួយយកអាសារពេលឈប់ភ្លៀងជូនដល់សណ្ឋាគារដោយសុវត្ដិភាពវិញ ពេលនេះម្ដាយកូននាងសុខសប្បាយល្អទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ