តួឯកស្រីក្នុងរឿង កែងឆេះជង្គង់ហោះ ក្រោយរៀបការស្វាមីសេដ្ឋីនៅតែស្រលាញ់ដាំដុះចំការ…

​នៅចាំតារាស្រីជើងចាស់រូបនេះអត់? តួឯកស្រីធ្លាប់ល្បីល្បាញក្នុងភាពយន្ដថៃកាលពីច្រើនឆ្នាំមុនតារាស្រីនាង Tak Bongkoj បច្ចុប្បន្ននេះមិនសូវបានសម្ដែងដូចមុននោះទេ បាត់មុខពីវិស័យសិល្បៈតែមិនបាត់មុខពីបណ្ដាញសង្គមនោះឡើយ នៅតែបង្ហោះរូបភាពក្នុងបណ្ដាញសង្គមជាមួយក្រុមគ្រួសារ ចែករំលែករឿងរ៉ាវប្រចាំថ្ងៃឲអ្នកគាំទ្របានឃើញផងដែរ។ ជីវិតគាត់ពេលនេះហៃសូមានទ្រព្យស្ដុកស្ដម្ភងារជាសេដ្ឋីតែនៅតែស្រលាញ់ការដាំដុះដំណាំ និងមានចំការដំណាំចម្រុះធំល្វឹងល្វើយទៀតផង។

តារាសម្ដែងស្រីនាង Tak Bongkoj កាលពីច្រើនឆ្នាំមុនរូបនាងមានប្រជាប្រិយភាពជាខ្លាំងក្នុងភាពយន្ដថៃថែមល្បីជាតារាស្រីដែលសម្រស់លេចធ្លោរនិងស៊ិចស៊ី រឿងដែលនាងសម្ដែងទទួលបានការគាំទ្រជាពិសេសរឿងលេងជាមួយតួប្រុសកែងឆេះជង្គង់ហោះ។ តែពេលនេះតារាស្រីជើងចាស់ដួងនេះ ឃ្លាតចាកពីការសម្ដែងហើយក្រោយរៀបការជាមួយស្វាមីមហាសេដ្ឋីក្នុងប្រទេសថៃនិងពេលនេះបានក្លាយជាអ្នកម្ដាយមានកូនប្រុសម្នាក់ហើយផងដែរ។ ថ្វីត្បិតតែមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ តារាស្រី Tak Bongkoj នៅតែស្រលាញ់ការដាំដុះ រូបនាងបានទិញដីចំការមួយកន្លែងជាច្រើនហិចតាធំល្វឹងល្វើយ ធ្វើជាកន្លែងដាំដំណាំចម្រុះ មានបន្លែស្រស់ហូបហើយ មានខ្យល់បរិសុទ្ធ ធ្វើជាកន្លែងផ្ទះលំហែរសម្រាប់ក្រុមគ្រួសារសម្រាកលេងផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ