មានចម្លើយហើយ Ploy-Tong ចេញមកបញ្ជាក់យ៉ាងច្បាស់ៗរឿងបែកឬមិនបែក…….ឈប់សង្ស័យបានឬនៅប៉ុណ្ណឹង! មានរូបភាព

ជាគូរស្នេហាតារាប្រុសស្រីមួយគូទៀតដែលតែងតែត្រូវបានគេអូសទំលាក់ចូលក្នុងប្រធានបទបែកបាក់ស្នេហាជាញឹកញាប់ សម្រាប់គូរបស់ Ploy Chermarn ជាមួយ Tong Toupee ក្រោយពីបាត់រូបភាពផ្អែមល្ហែមមួយរយៈ ធ្វើអោយអ្នកបណ្ដាញសង្គមគិតថាអ្នកទាំងពីរបានបញ្ចប់ឆាកស្នេហាមួយនេះបាត់ទៅហើយ

ដោយជាក់ស្ដែងខាងស្រីបានចេញមកផុសរូបភាពកៀកកើយជាមួយនិង Tong ខណៈពេលទៅញុំបាយល្ងាចជាមួយគ្នាអមដោយឃ្លាថា “About last night with @twopee” ហើយក្នុងរូបផុសនោះក៏មានសាម៉ីខ្លួនខាងប្រុសចូលទៅខមិនប្រាប់បន្ថែមទៀតថា “Fun one” និងរូបបេះដូងហើយខាងស្រីក៏ឆ្លើយតបដោយរូបថើបនិងរូបបេះដូង

ចំណែកឯហ្វេនៗដែលបានឃើញបែបនេះហើយក៏មិនចាំយូរប្រញាប់ចូលទៅខមិនបញ្ចេញមតិយោបល់គ្រប់ៗគ្នា សំខាន់ការសង្ស័យទាំងឡាយត្រូវបានលុបអស់តែម្ដង មកទាំងព្រមបែបនេះហើយចំលើយគឺច្បាស់ដូចថ្ងៃ

អត្ថបទដោយ​ : នីត្តា