Bella បាត់មុខលើបណ្ដាញសង្គមយូរបង្ហាញខ្លួនម្ដងប្លែកភ្នែកខ្លាំងណាស់ជាមួយឈុតហែលទឹកដ៏ស្រស់ឆើតឆាយមួយនេះ! មានរូបភាព

ចង់ប្រាប់ថាជារូបភាពដែលមិនងាយនិងបានឃើញនោះទេសម្រាប់តារាសម្ដែងស្រីល្បីឈ្មោះប្រចាំប្រទេសថៃយ៉ាង Bella Ranee ជាមួយនិងរូបភាពស៊ិចស៊ីតែបែបទន់ភ្លន់បែបនេះ

ដោយជាក់ស្ដែង Bella បានចេញមកចែករំលែកភាពស្រស់ស្រាយជាមួយនិងឈុតហែលទឹកដ៏ស្រស់ឆើតឆាយដែលបង្កប់ជាមួយនិងភាពស៊ិចស៊ីបូកផ្សំជាមួយភាពទន់ភ្លន់ពិតជាទាក់ទាញខ្លាំងណាស់។ សាម៉ីខ្លួនបានផុសរូបជាច្រើនសន្លឹកជាប់ៗគ្នានៅលើបណ្ដាញសង្គមដើម្បីចែករំលែកដល់ហ្វេនៗក្នុងថ្ងៃសម្រាកលំហែកាយនៅសមុទ្រ

ចំណែកឯអ្នកគាំទ្រវិញឃើញបែបនេះហើយមិនអាចអូសរំលងបានទេត្រូវតែអោយបេះដូងម្នាក់មួយសិន ហើយជាពិសេសម្នាក់ៗនៅខមិនប្រាប់ក្នុងន័យតែមួយទៀតថា​សាម៉ីខ្លួនពិតជាស្រស់ស្អាតនិងគួអោយស្រលាញ់ខ្លាំងណាស់

អត្ថបទដោយ​ : នីត្តា