មកមើល collection ថ្មីរបស់ Chompoo យកតុក្កតាមកធ្វើបែបនេះកាន់តែច្រើនកាន់តែគួអោយស្រលាញ់ប្លែកភ្នែក! មានរូបភាព

ការយកតុក្កតាមកដាក់លំអជាមួយកាបូបកំពុងផ្ទុះការពេញនិយមណាស់ក្នុងកំឡុងពេលនេះ ក៏ព្រោះតែតួឯកស្រីកំពូលហ្វេសិនយ៉ាង Chompoo-Araya អ្នកម៉ាក់កូនបីស្រីស្អាតបានបង្កើតគំនិតនេះឡើងហើយក៏បានក្លាយជាមេរោគវាយលុកលើបណ្ដាញសង្គមជាខ្លាំង

ដោយជាក់ស្ដែងសាម៉ីខ្លួនបានចេញមកក្រឡុកគំនិតនេះសារជាថ្មីម្ដងទៀត # Saifa បង្ហាញពីបណ្តុំនៃកូនសោរតុក្កតាព្យួរពីកាបូបដែលបង្ហាញអោយឃើញពីភាពគួអោយស្រលាញ់របស់តួអង្គគំនូរជីវចលដ៏ល្បីល្បាញលើពិភពលោកទាំងនេះ

អមជាមួយគ្នានោះ Chompoo បានសរសេរជាប្រយោគសារខ្លីៗតែច្បាស់លាស់ថា “អាចរួមការងារបានគ្រប់ក្រុម”

គ្រាន់តែឃើញបែបនេះសម្រាប់អ្នកស្រលាញ់តុក្កតាកាន់តែលង់ស្រលាញ់ស្ទាយនេះកាន់តែខ្លាំងឡើង ព្រោះដាក់កាន់តែច្រើនកាន់តែស្អាត

អត្ថបទដោយ : នីត្តា