តួឯកស្រី Bellla កំប្លែងលាយមែនប្រាប់មូលហេតុនៅលីវដល់ឥឡូវ អត់ទាន់មានម្ចាស់ចិត្តទេ..

តួឯកស្រី Bella Ranee និយាយបែបកំប្លែងលាយការពិតមែនទែន ប្រាប់មូលហេតុដែលរូបនាងនៅលីវដល់ឥឡូវនេះ។  បច្ចុប្បន្នរូបនាងពិតជាមិនទាន់មានម្ចាស់ចិត្តមែន ប្រាប់គេហើយគេចេះតែនាំគ្នាអត់ជឿ ស្អាតហើយល្បីល្បាញបែបនេះរឿងអីថាអត់អ្នកតាមស្រលាញ់ ខ្លះទៀតនាំគ្នាល្បីថា Bella កំពុងមានចំណងស្នេហាលួចលាក់អត់បង្ហាញមុខទៅវិញ។

តួឯកស្រីក្នុងរឿងបុព្វេរសន្និវាសតារាស្រី Bella Ranee ថ្មីៗនេះមកនិយាយពីមូលហេតុដែលធ្វើឲនាងនៅលីវរហូតមកដល់សព្វថ្ងៃនេះ និយាយទៅដូចជាកំប្លែងតែក៏ជាការពិតផងដែរសម្រាប់រូបនាង។ ฺBella នៅទំនេរអត់ទាន់មានម្ចាស់ចិត្តនៅឡើយទេ ហើយហេតុផលនោះ Bella បានឲដឹងដែរថា ព្រោះកាលពីប៉ុន្មានឆ្នាំមុន ពេលដែលរូបនាងស្នេហាម្ដងហើយនោះស្រលាញគ្នាឡើងជិត១០ឆ្នាំហើយត្រូវបែកគ្នានិងខូចចិត្ត Bella ក៏សម្រេចចិត្ដអត់ទាន់បើកចិត្តទទួលយកអ្នកណាមួយរយះសិនបើទោះបីជាមានអ្នកមកតាមញ៉ែនាងច្រើននាក់ក៏ដោយ។ រំលងទៅពីរបីឆ្នាំ នាងក៏ព្រមនឹងបើកចិត្តវិញហើយ ព្រមទទួលមានស្នេហាថ្មី មានអីស្រាប់តែពេលនេះអត់មានអ្នកណាតាមញ៉ែអីសោះ​ស្ងាត់ឲជ្រាប តិចមកពីគេច្រលំថានាងមានសង្សារហើយទៅ និយាយដល់ត្រង់នេះ Bella ក៏សើចនិងយកការសម្ភាសន៍លើកនេះមកប្រាប់រឿងបេះដូង កុំឲមានអ្នកយល់ច្រលំទៀតផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ