ជាអ្នកម្ដាយកូន២ហើយ! តួឯកស្រី Mew Nittha ឲកំណើតកូនទីពីរមុខមាត់ឡើងខ្ជូត កាត់ទៅប៉ា…

កើតហើយៗ កូនទីពីររបស់តួឯកស្រី Mew Nittha ខ្ជូតគួរឲស្រលាញ់មុខមាត់ស្រដៀងកូនច្បងណាស់ គឺកូនទាំងពីររបស់នាងមាត់មុខកាត់ទៅរកលោកប៉ាណាស់។ ដោយការសម្រាលលើកនេះគឺជាការផ្ដល់កំណើតកូនទីពីរហើយរបស់តួឯកស្រី Mew Nittha កូនច្បងនាងបានកូនស្រី ពេលនេះ Mew បានកូនប្រុសម្នាក់ទៀតហើយ។ គ្រួសារតួឯកស្រី Mew រីករាយត្រេកអរ ស្វាគមន៍សមាជិកថ្មីក្នុងគ្រួសារ ជាពិសេសលោកតាលោកយាយទាំង៤នាក់សប្បាយចិត្តញញឹមជាប់រហូតពេលបានឃើញចៅ។

តួឯកស្រី Mew Nittha ពេលនេះក្លាយជាអ្នកម្ដាយកូនពីរហើយ ដោយរូបនាងទើបតែបានសម្រាលកូនប្រុសម្នាក់ទៀតកាលពីថ្មីៗនេះ មានសុវត្ដិភាពល្អទាំងម្ដាយនិងកូន។ ថែមបានត្រៀមឈ្មោះដើម្បីទទួលកូនប្រុសរួចជាស្រេច នាងនិងស្វាមីបានដាក់ឈ្មោះឲកូនប្រុសថា Makin ឲស្រដៀងនឹងឈ្មោះបងស្រី Marin ផងដែរ។ ពេលនេះបានកូនស្រីម្នាក់ប្រុសម្នាក់ដូចបំណងហើយ រូបនាងនិងស្វាមីមិនទាន់គិតយកថែមនោះទេ។

ហើយឡើងខ្ជូតពេលឲប៉ាៗថតរូបម្ដាយកូនបីនាក់បែបនេះ

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ