ទីបំផុតតារាស្រីជើងចាស់ Yui Chiranan មិត្តសម្លាញ់ Aum Patcharapa ផ្ដល់កំណើតកូនដំបូងហើយ…

នៅចាំតួឯកស្រីជើងចាស់ដួងនេះអត់? តារាស្រីដែលសាងកេរ្ដិ៍ឈ្មោះល្បីក្នុងរឿងភាគថៃនៅជំនាន់ជាមួយតួឯកស្រី Aum Patcharapa តួឯកស្រីនាង Yui Chiranan ពេលនេះមានគ្រួសារក្លាយជាអ្នកម្ដាយគេលើកដំបូងហើយ ត្រេកអររំភើបទទួលសមាជិកថ្មីក្នុងគ្រួសារនិងរីករាយចែករំលែកក្ដីសុខនេះជាមួយមិត្តអ្នកគាំទ្រឲបានស្គាល់មុខមាត់កូនស្រីតូចទើបសម្រាលរបស់នាងផងដែរ។

តួឯកស្រីជើងចាស់ក្នុងរឿងភាគថ្មីមុនៗតារាស្រីនាង Yui Chiranan បច្ចុប្បន្នមិនសូវបានបង្ហាញមុខក្នុងរឿងភាគថ្មីៗនោះទេ ក៏ព្រោះតែរូបនាងបានរៀបការសាងគ្រួសារហើយនិងព្រោះអាយុរចូលវ័យច្រើនជាងមុនហើយផងដែរ។ តារាស្រី Yui Chiranan ក្នុងវ័យ៤៣ឆ្នាំ ពេលនេះបានសម្រាលកូនដំបូងហើយកាលពីប៉ុន្មានថ្ងៃមុននេះ មានមិត្តភក្ដជាច្រើននាក់ក្នុងសិល្បៈបានមកសួរសុខទុកនាងនិងកូន និងយកកាដូរមកឲកូនតូចទុកប្រើប្រាស់។ តារាប្រុសលោក Than Thanakorn ស្វាមីរបស់ Yui ក៏រំភើបនឹងការបានកូនស្រីបានក្លាយជាឪពុកគេលើកដំបូងផងដែរ អ្នកទាំងពីរកំពុងរៀនពីរបៀបមើលថែទាំក្មេងតូច និងការអប់រំកូនឲបានល្អពេលធំធាត់ផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ