កំឡុងពេលដែលគ្រប់គ្នាកំពុងរងចាំមើលថាតើ Bella Ranee និងចេញមកនិយាយរឿងកំលោះរូបសង្ហា Will Chawin ជាសង្សាមែនឬទេ ព្រោះគ្រូទាយថាចាប់ពីឆ្នាំនេះទៅសាម៉ីខ្លួននិងមានសង្សា
ហើយក៏ត្រូវតែត្រលប់ទៅស្ដាប់ Bella ផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី 3 Zap ដែលបានសួរថាចង់បានបុរសបែបណា…..នាងក៏បានឆ្លើយថាចង់បានតែមិនមែនទៅដើររកនោះទេ ហើយប្រាប់ពីលក្ខណសម្បត្តិរបស់បុរសដែលអាចចូលមកញ៉ែនាងបានភ្លាមៗប្រសិនបើមានបីចំនុចនេះ
ទី1 – មានចិត្តគំនិតល្អ ស្រលាញ់គ្រួសារ ស្រលាញ់សត្វ
ទី2 – ចូលចុះនិងគ្រួសាររបស់យើងបាន និងអ្នកនៅជុំវិញខ្លួន ជាពិសេសជាមួយអ្នកម៉ាក់ ប៉ុន្ដែចំនុចនេះប្រហែលជាមិនពិបាកទេព្រោះអ្នកម៉ាក់គាត់ស្រលាញ់គ្រប់គ្នា
ទី3 – យល់ពីគ្នាទៅវិញទៅមក រឿងការរស់នៅ និងអ្វីដែលយើងផ្ដល់ភាពសំខាន់ ផ្ដល់ភាពសំខាន់ដល់គ្រួសារ ការចែករំលែក ភាពស្មោះត្រង់ ប្រសិនបើសំលឹងមើលឃើញមិនដូចគ្នាទេយើងនិងមែនសមគ្នានោះទេ ត្រូវយល់ពីការងារផ្នែកសិល្បៈ មិនមានថ្ងៃឈប់សម្រាកច្បាស់លាស់ ត្រូវយល់កន្លែងនេះ មិនខ្វល់រឿងអាយុ បើមានគុណសម្បត្តិទាំងបីនេះអាចចូលមកញ៉ែបានភ្លាម អ្វីទាំងអស់គឺស្ថិតលើការយល់គ្នាច្រើនយ៉ាង
មិនបានសម្លឹងមើលបុរសត្រង់លុយកាក់ ព្រោះវានិងមិនស្ថិតស្ថេរ
“ចុះបើមានអ្នកចូលមកហើយព្រមនិងមើលថែយើងគ្រប់យ៉ាងដោយមិនបាច់ធ្វើការងារ?” បើចឹងកាន់តែពិបាកហើយ ការធ្វើការងារវាជាគុណតម្លៃរបស់យើង ខ្ញុំចូលចិត្តរកលុយខ្លួនឯង ខ្ញុំយល់ថាការស្រលាញ់គ្នាបើយកលុយមកពាក់ព័ទ្ធវានិងមិនយូរអង្វែងទេ ចាំជួយមើលថែចិត្តគំនិតគ្នាល្អជាង រឿងខាងក្រៅខ្ញុំអាចចាត់ការខ្លួនឯងបាន
តើបុរសបែបណាដែលម៉ាក់ហាមមិនអោយយកតែម្ដង?
គឺបុរសមិនផ្ដល់កិត្តយសយើង មិនផ្ដល់តម្លៃអោយយើង បើមានសង្សាខ្ញុំជាមនុស្សស្វីតស្រាប់អោយ ចូលចិត្តលួងលោម ញិកញ៉ក់ ហើយក៏ជាមនុស្សស្រលាញ់ខ្លាំងផងដែរ ខ្ញុំស្រលាញ់យកចិត្តទុកដាក់ស្រាប់ហើយ….”
អត្ថបទដោយ : នីត្តា