Aff Thaksaorn ធ្វើអោយគ្រប់គ្នាភាំងស្មារតីជាមួយចិញ្ចៀនពេជ្រមួយគ្រាប់ធំលើដៃ…….ចាំងចែងប៉ះភ្នែកព្រិចៗៗ! មានរូបភាព

ថ្មីៗនេះពេញទៅដោយរស្មីពន្លឺចែងចាំងព្រិចៗសមនិងអ្នកកំពុងមានស្នេហាមែនសម្រាប់តារាស្រីស្អាតកូនមួយយ៉ាង Aff Thaksaorn មុខស្រស់ថ្លាមើលទៅក្មេងជាងមុនឆ្ងាយណាស់

ដោយថ្មីៗនេះនៅលើបណ្ដាញសង្គមក៏បានឃើញម៉ាក់ Aff  បង្ហាញខ្លួនសារជាថ្មីម្ដងទៀតក្នុង IG ឈ្មោះ @yiim_makeup ដោយសាម៉ីខ្លួនតុបតែងមុខសក់សម្លៀកបំពាក់យ៉ាងស្រស់ស្អាតគ្មានទាល់ចន្លោះត្រង់ណាសោះឡើយ ជាពិសេសជាមួយឈុតក្ដោបដើមទ្រូងកាន់តែស៊ីវិល័យទ្វេគុណតែម្ដង សម្រាប់អ្នកដែលបានឃើញអត់ទ្រាំនិងសរសើរមិនបានឡើយនរណាៗក៏ប្រាប់ថាស្អាតប្លែកដែរ

ប៉ុន្ដែមើលទៅដូចជាមិនត្រឹមតែសម្រស់តែម្យ៉ាងទេដែលទាក់ទាញភ្នែករបស់ហ្វេនៗប៉ុណ្ណោះទេ ព្រោះតែចិញ្ចៀនពេជ្រដ៏ធំមួយនៅលើដៃជះពន្លឺព្រិច ពិតជាធំណាស់

អត្ថបទដោយ : នីត្តា