ពត៌មានបន្ទាន់! Gubgib Sumonthip ប្រកាសតាមរកក្មួយប្រុសដែលបានបាត់ខ្លួន រហូតមកដល់ពេលនេះទើបទទួលបានដំណឹងថា….! មានរូបភាព

សម្រាប់អ្នកម៉ាក់កូនពីរយ៉ាង Gubgib Sumonthip ដែលមុននេះទើបតែចេញមកផុសរូបភាពប្រកាសស្វែងរកក្មួយប្រុសដែលបានបាត់ខ្លួនជាមួយនិងឡាន Alphard ដោយនាងបានផុសថា

“សុំរំខានជួយតាមរកក្មួយប្រុសរបស់ខ្ញុំបន្ទិចផងណា នរណាបានឃើញឬមានដំណឹងអ្វីសូមជួយទាក់ទងមកលេខនេះណា អូន Tutor សូមអគុណទុកជាមុន ហើយសូមជួយចែករំលែកផងចា”

ដូច្នេះហើយក៏មានមិត្តៗតារាជាច្រើនអ្នកចូលមកផ្ដល់កំលាំងចិត្តនិងជួយចែករំលែកពត៌មានរបស់ Gubgib ដើម្បីជួយតាមរក

ហើយជាក់ស្ដែង Gubgib ក៏បានផុសសារជាថ្មីក្នុង IG story ដោយធ្វើការផុសម្ដងតៀតរបស់បងស្រីដែលប្រាប់ថា អូន Tutor អាយុ 19 ឆ្នាំ កំពស់ 183 សង់ទីម៉ែត្រ បាត់ពីផ្ទះតាំងតែពីថ្ងៃ 25 មេសា 2024 ម៉ោង 09,36 ដោយថ្ងៃដែលបានបាត់ទៅពាក់អាវស ខោពណ៌កាគី បើកឡាន Alphard  ចេញទៅរហូតមកដល់ពេលនេះនៅមិនទាន់ទាក់ទងបានទេ ប្រសិនបើមាននរណាបានឃើញសូមទាក់ទងដល់ខ្ញុំផង

អត្ថបទដោយ : នីត្តា