មកមើលថាតើ Chompoo​ ខឹងកូនម្ដងៗតើធ្វើយ៉ាងម៉េច Phayu ត្រូវមាត់មួយភ្លេតពីរដងតែ……ម៉ាក់ៗកាចផង! មានរូបភាព

រំភើបញាប់ញ័រសប្បាយចិត្តខ្លាំងណាស់សម្រាប់តារាសម្ដែងស្រីកំពូលហ្វេសិនប្រចាំប្រទេសយ៉ាង Chompoo Araya ព្រោះបានបើកប្រអប់តុក្ដតា Labu Bu Lot ថ្មីដោយខ្លួនឯង និងបើកដោយយកចិត្តទុកដាក់បំផុត

ខណៈពេលដែល Chompoo ផ្ដោតអារម្មណ៍​ក្នុងការបើកប្រអប់តុក្កតាសម្រាប់តែអូន Phayu ធ្វើអោយប្រអប់តុក្កតាធ្លាក់ដោយមិនបានតាំងចិត្ត ទើបធ្វើអោយម៉ាក់ៗក្ដៅស្ដីអោយមួយឈុតធំ ប៉ុណ្ណឹងនៅមិនទាន់គ្រប់ នៅមានវគ្គដែល Shayfa-Phayu ចូលមកហើយលឺសម្លេងចេកចាច ធ្វើអោយម៉ាក់ៗត្រូវស្ដីអោយមួយឈុតធំទៀត ធ្វើអោយក្មេងៗរត់ចែកជើងគ្នាព្រាតតែម្ដង

ក្រោយមកហ្វេនៗដែលបានឃើញក៏ចូលទៅខមិនខ្នាញ់ម៉ាក់កូនយ៉ាងច្រើន ប៉ុន្ដែក៏មានការរិះគន់ឡើងភ្លាមៗដែរនៅពេលមានអ្នកបណ្ដាញសង្គមម្នាក់ចូលទៅខមិនថា “តុក្កតាគួអោយស្រលាញ់តែវាគ្មានវិញ្ញាណ Phayu មានវិញ្ញាណមានអារម្មណ៍ហើយក៏គួអោយស្រលាញ់ជាងតុក្កតាដែរ”

ដូច្នេះហើយទើបធ្វើអោយមានការឆ្លងឆ្លើយគ្នាកាន់តែខ្លាំងចំពោះខមិនខាងលើនេះ

អត្ថបទដោយ : នីត្តា