ឥទ្ធិពលបណ្ដាញសង្គម Gubgib ប្រកាសដំណឹងរកឃើញក្មួយប្រុសហើយតែ……….អគុណគ្រប់គ្នាដែលបានជួយចែករំលែកនិងផ្ដល់ពត៌មានមក! មានរូបភាព

មុននេះ Gubgib Sumonthip បានចេញមកផុសប្រកាសស្វែងរកក្មួយប្រុសដែលបានបាត់ខ្លួន នៅលើបណ្ដាញសង្គមនិងសុំអោយហ្វេនៗដែលបានឃើញឬមានដំណឹងអ្វីជួយទាក់ទងដល់នាងជាបន្ទាប់នាងសរសេរផុសថា “អូន Tutor អាយុ​19 ឆ្នាំ កំពស់ 183 សង់ទីម៉ែត្រ បាត់ចេញពីផ្ទះតាំងតែថ្ងៃទី 25 មេសា 2024 ម៉ោង 09ៈ36 នាទី ដោយក្នុងថ្ងៃដែលបាត់ទៅនោះសាម៉ីខ្លួនពាក់អាវពណ៌ស ខោពណ៌កាគី បើកឡាន Alphard ចេញទៅ បច្ចុប្បន្នទាក់ទងមិនបាន ប្រសិនបើនរណាបានឃើញឬដឹងដំណឹងអ្វីសូមទាក់ទងមកកាន់ខ្ញុំជាបន្ទាប់បាន”

រហូតដល់ពេលនេះ Gubgib បានចេញមកប្រកាសដំណឹងសារជាថ្មីថារកឃើញក្មួយប្រុសហើយ ដោយផុសសារថា “សូមអគុណចំពោះក្ដីមេត្តានិងការជួយរបស់គ្រប់គ្នាខ្លាំងណាស់ចា

ពេលនេះរកឃើញអូន Tutor ហើយ បន្ទាប់ពីបានបាត់ទៅកាលពីថ្ងៃទី 25 មេសា ប្អូនគាត់មានសុវត្តិភាពទេ ចំណែឯរឿងលំអិតដែលអូនគាត់បាត់ទៅ ប្រហែលជាត្រូវការពេលវេលានិយាយព្រោះនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ទេ ខ្ញុំនិងក្រុមគ្រួសារសូមក្រាបអគុណដល់គ្រប់គ្នា ដែលមានក្ដីមេត្តាចំពោះគ្រួសារពួកយើង មានអ្នកខលចូលមកផ្ដល់ពត៌មានជាច្រើន ហើយជួយចែករំលែកពត៌មានទាំងអស់នេះរហូតយើងបានរកប្អូនឃើញ……ជាចុងក្រោយខ្ញុំសូមអគុណជាខ្លាំងចំពោះរឿងនេះ”

អត្ថបទដោយ : នីត្តា