សំណាងតួឯកស្រី Sririta ស្វាមី surprise គ្រាប់ពេជ្រប៉ុនមេជើង សម្រាប់ភរិយាជាទីស្រលាញ់ថ្លៃប៉ុណ្ណាក៏អត់បញ្ហា​

មួយគ្រាប់នេះធំណាស់មិនដឹងថ្លៃយ៉ាងណាទេ! តួឯកស្រី Sririta Jensen បានទទួលកាដូរទៀតហើយពីស្វាមី គូនេះស្វីតណាស់ស្វីតតាំងពីមុនពេលរៀបការ ពេលនេះរៀបការហើយច្រើនឆ្នាំកូនធំហើយនៅតែស្វីតដដែល មិនថាថ្ងៃពិសេសឬមិនពិសេសនោះទេ ស្វាមីរបស់តារាស្រី Sririta តែងមានកាដូរសម្រាប់ភរិយាជាទីស្រលាញ់ជានិច្ច។ តែលើកនេះកាដូរពិសេសមិនធម្មតា ជាមួយគ្រាប់ពេជ្រមួយគ្រាប់ដ៏ធំមានទំហំជិតប៉ុនមេជើងទៅហើយ ធំណាស់កម្របានឃើញ ទោះថ្លៃយ៉ាងណាឲតែសមជាមួយភរិយាគឺស្វាមីទិញឲហើយ។

មិត្ដៗអ្នកគាំទ្រសសើរពីសំណាងរបស់តួឯកស្រីជើងចាស់ Sririta Jensen ទៀតហើយ ក្រោយឃើញស្វាមីរបស់នាងបានបង្ហោះរូបភាពច្រើនសន្លឹកក្នុងបណ្ដាញសង្គមជាមួយគ្រាប់ពេជ្រដ៏ធំភ្លឺចែងចាំងទឹកល្អមួយគ្រាប់មានទំហំធំប៉ុនមេជើង និងបានដាក់@ភ្ជាប់ជាមួយឈ្មោះភរិយាឲភរិយាបានឃើញ ថាមួយគ្រាប់នេះជារបស់ surprise និងចង់សួរភរិយាផងដែរថាពេញចិត្តមួយគ្រាប់នេះអត់។ ទឹកចិត្តស្វាមីចង់ទិញឲហើយរឿងអីថាភរិយាមិនស្រលាញ់មិនពេញចិត្តនោះ តួ​ឯកស្រី Sririta Jensen បានចូលទៅ comment ឆ្លើយថា Yes ពេញចិត្តនឹងពេជ្រមួយគ្រាប់នេះហើយផងដែរ។ ដោយពេជ្រមួយគ្រាប់ទឹកល្អមានទំហំជិតប៉ុនមេជើងនេះមានទំហំពិតដល់ទៅ៥៨ការ៉ាត់ឯណោះ។

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ