មានដុងតាំងពីតូចកាត់តាមម៉ែណាស់ តួឯកស្រី Chompoo ថាកូនស្រីនាងឥឡូវហ្វេសិនមិនចាញ់ម្ដាយទេ…

មានដុងតាំងពីតូចតែម្ដងហើយកូនស្រី កាត់តាមម៉ែណាស់ ទាំងហ្វេសិនតែងកាយនិងការចូលចិត្តថតរូប! កូនស្រីពៅរបស់តួឯកស្រី Chompoo Araya កានតែធំឡើងកាន់តែគួរឲស្រលាញ់ មានដុងជាអ្នកបង្ហាញម៉ូតហើយចូលចិត្តការតុបតែងខ្លួន ធ្វើឲអ្នកម្ដាយពេញចិត្តស្ដូកតែម្ដង ព្រោះអ្នកម្ដាយរឿងហ្វេសិនតែងកាយនេះចូលចិត្តលេខមួយ បានកូនចូលចិត្តដែរម៉ែតែងខ្លួនឲខ្ជូតៗរាល់ថ្ងៃតែម្ដង។

តារាស្រីជើងចាស់សម្រស់ចាំ Chompoo Araya មិនត្រឹមតែជាតួឯកស្រីមានប្រជាប្រិយភាពក្នុងការសម្ដែងរឿងនោះទេ តែរូបនាងក៏ល្បីច្រើនឆ្នាំកន្លងមកនេះព្រោះតែស្ទាយការតុបតែងខ្លួននិងមានហ្វេសិនម៉ូតថ្មីម៉ូតប្លែកមុនគេផងដែរ។ មិនតែប៉ុណ្ណោះតួឯកស្រី Chompoo ក៏ចូលចិត្តប្រើរបស់ប្រេនៗមានតម្លៃខ្ពស់ ម៉ូតខ្លះជារបស់កម្ម៉ង់មុនចំនួនមានកំណត់ថែមទៀតផង។ ធ្វើឲរូបនាងល្បីរឿងហ្វេសិនពាក់ប្រេនណែម មិនត្រឹមតែសម្រាប់ចូលរួមកម្មវិធីធំៗនោះទេ សូម្បីតែពេលនៅផ្ទះក៏ Chompoo ប្រើរបស់ប្រេនៗ មានទាំងសម្លៀកបំពាក់ ស្លៀកជើង និងដង្កៀបសក់ជាដើម។ ពេលនេះតួឯកស្រី Chompoo Araya ក្លាយជាអ្នកម្ដាយកូនបីហើយ តែនាងក៏មិនចោលចំណង់ចំណូលចិត្តតែងកាយហ្វេសិនផងដែរ ថែមពេលនេះមានសមាជិកម្នាក់ទៀតមករួមពាក់ជាមួយ នោះគឺកូនស្រីពៅរបស់នាង នាងតូច Abigail ស្រលាញ់ការតែងកាយភាពស្រស់ស្អាតមិនចាញ់ម្ដាយរបស់ខ្លួននោះឡើយ ថែមពេលថតរូបម្ដងៗបញ្ចេញគ្រប់ស្ទាយឲថតហើយគឺមិនខ្លាចកាំមេរ៉ានោះទេ។ តើនៅពេលអនាគត កូនស្រី Chompoo នាងតូច Abigail អាចមានចំណង់ចំណូលចិត្តជាហ្វេសិនស្ដាដូចម្ដាយដែរឬយ៉ាងណា?

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ