អីយ៉ាស់កាន់តែច្បាស់ហើយ! Bella Ranee ថតរូបដំណើរកំសាន្ដនៅទីក្រុងញ៉ូយ៉កតើនរណាជាអ្នកថតរូបអោយទៅពង្រីកកញ្ចក់វ៉ែនតាមើលសិន! មានរូបភាព
ត្រូវបានគេចាប់អារម្មណ៍គ្រប់ជំហានសមជាប្រធានបទក្ដៅប្រចាំឆ្នាំពិតមែន សម្រាប់រឿងរ៉ាវទាក់ទងនិង #ស្ថានភាពបេះដូង របស់តួឯកស្រីល្បីឈ្មោះយ៉ាង Bella Ranee
ជាពិសេសជាមួយដំណើរកំសាន្ដជាក់ស្ដែង នៅពេលសាម៉ីខ្លួននិងអ្នកម៉ាក់ជាទីស្រលាញ់ ប្រមូលខោអាវដាក់កាបូបហោះហើរទៅក្រៅប្រទេសរហូតទៅដល់ទីក្រុងញ៉ូយ៉ក ប្រទេសអាមេរិក
មុននិងបង្ហោះរូបភាពបង្អួតពីបរិយាកាសសប្បាយរីករាយដល់ហ្វេនៗនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @bellacampen បែបច្បាស់ៗអមជាមួយនិងប្រយោគសារថា “New York จ๋าพี่มาแล้ว #NewYork ញ៉ោះមកលេងតើ”
ប៉ុន្ដែរឿងនេះក៏មានកន្លែងចាប់អារម្មណ៍សំខាន់ផ្សេងទៀតដែរ ព្រោះស្រមោលក្នុងវ៉េនតាបានបង្ហាញអោយឃើញរូបជនទីមួយម្នាក់ទៀត ធ្វើអោយគ្រប់គ្នាខំប្រឹងពង្រីកមើលថាតើជានរណាគេ ព្រោះគ្រប់គ្នាគិតថាជាម្ចាស់ចិត្តថ្មីរបស់នាង
អត្ថបទដោយ : នីត្តា