ពិតជាអេមមែន! Ploy Chermarn ដើរលេងនៅជប៉ុនជាមួយសំណព្វចិត្តពិតជាឡូយខ្លាំងណាស់ហើយអ្វីដែលសំខាន់ស៊ិចស៊ីរោលរាលពិតៗ! មានរូបភាព

តារាសម្ដែងស្រីស្អាតដែលគ្រប់គ្នាផ្ដល់រហ័សនាមជាកំពូលតារាក្នុងវិស័យសិល្បៈយ៉ាង Ploy Chermarn ព្រោះនាងជានិមិត្ដសញ្ញានារីខ្លាំងរបស់ហ្វេនៗគ្រប់រឿងគ្រប់ស្ថានការណ៍ មិនថានាងជួបរឿងរ៉ាវអ្វីខ្លះក៏មិនអាចធ្វើអោយនាងឈឺក្បាលបានឡើយ អាចនិយាយបានថានាងទទួលបានគ្រប់រឿងព្រោះតែភាពស្មោះត្រង់និងច្បាស់លាស់មិនលាក់បាំងបើកចំហរគ្រប់ប្រធានបទ

ចំណែករឿងស្នេហារបស់ Ploy តាំងតែបើកបង្ហាញខ្លួនមិត្តប្រុសកំពូលសង្ហា Tong Toupee ក៏មានរូបភាពគូផុសចេញមកជាបន្ដបន្ទាប់រហូតដល់ធ្វើអោយគ្រប់គ្នាបង្អាប់ថាមួយគូនេះឈ្លក់វង្វេនស្នេហាខ្លាំងណាស់ ប៉ុន្ដែក៏មានពាក្យចរចាមរាមចេញមកថា Ploy-Tong ចែកផ្លូវគ្នា ថ្វីត្បិតតែមិនមានការចេញមកមកស្រាយអ្វីតែ ប៉ុន្ដែពេលដែលចេញគឺមានរូបភាពគ្រប់ស្ថានភាពតែម្ដង

អាចនិយាយបានថាដំណើរកំសាន្ដមួយនេះទាំងផ្អែមល្ហែមទាំងស៊ិចស៊ី ជាពិសេសហ្វេសិនតែងខ្លួនរបស់ Ploy  ពិតជាស៊ីវិល័យខ្លាំងណាស់ហើយក៏ស៊ិចស៊ីណាស់ដែរ ទាំងស្អាតទាំងពូកែបែបនេះតើអោយ Ploy ចែកផ្លូវយ៉ាងម៉េច

អត្ថបទដោយ : នីត្តា