ផ្អើលភូមិទៀតហើយ! Mai Davika មួយឈុតនេះឈ្នះអស់មារសត្រូវក្នុងកម្មវិធីហ្វេសិន Bulgari ថតគូជាមួយ Su Qi ស្អាតទ្វេគុណ! មានរូបភាព

តារាសម្ដែងស្រីល្បីឈ្មោះ Mai Davika ប្រមូលខោអាវហោះហើរទៅកាន់ទីក្រុងរ៉ូម ប្រទេសអុីតាលី ដើម្បីទៅចូលរួមកម្មវិធីបង្ហាញម៉ូដ Bulgari គ្រឿងអលង្ការលំដាប់ខ្ពស់ក្នុងឋានៈជា Friend of the House របស់ Bvlgari តែម្នាក់របស់ប្រទេសថៃ

អាចនិយាយបានថាស្ទាយការតុបតែងខ្លួនទៅចូលរួមកម្មវិធីរបស់សាម៉ីខ្លួន ពិតជាអស្ចារ្យខ្លាំងណាស់ ជាមួយសម្លៀកបំពាក់ដ៏ប្រណិតដោយការបង្អួតរាងកាយមួយផ្នែកខាងលើ ដោយគ្រាន់តែបិទបាំងត្រង់ដើមទ្រូងបន្ទិចតែប៉ុណ្ណោះ បន្ថែមភាពស៊ីវិល័យដោយស្បៃដណ្ដប់ពណ៌ស្វាយ អាចនិយាយបានថាស៊ីដាច់គេក្នុងមួយកម្មវិធីតែម្ដង

ក្នុងនោះក៏មានវគ្គគួអោយស្រលាញ់មួយទៀតគឺ Mai បានថតគូជាមួយនិងកំពូលតារា Su Qi និងចែករំលែកនៅក្នុង IG របស់អ្នកចាត់ការផ្ទាល់ខ្លួនអមជាមួយការសរសេររៀបរាប់ថា “ពេលនោះមានម្នាក់នៅក្នុងក្រុមរបស់ Su Qi និយាយភាសាចិនរាក់ទាក់អូន Mai  របស់យើងថា “Mai” ហើយគាត់ក៏ហៅឈ្មោះពិត ហើយកូនរបស់យើងក៏ឆ្លើយតបវិញថា “អគុណណាចា” មោទនភាពចំពោះអូនខ្លាំងណាស់កូនស្រី”

អត្ថបទដោយ : នីត្តា