អេមហួស Yaya សុំស៊ិចស៊ីមួយតួខ្លួនស្លៀកតែប៊ីគីនីគេងហាលថ្ងៃជាមួយបងស្រីនៅមាត់សមុទ្រ-ខ្ចីល្ហក់ដូចត្រកួនឈ្លក់ទឹកអញ្ចឹង! មានរូបភាព

ទើបតែបានឃើញវីដេអូផ្អែមល្ហែមរបស់ Yaya Urassaya ជាមួយម្ចាស់ចិត្តរូបសង្ហា Nadech Kugimiya ដែលអោបពីខាងក្រោយហើយថើបថ្ពាល់ដោយក្ដីស្រលាញ់និងទុកជាក្ដីនឹករលឹកមុនពេល Yaya ទៅធ្វើការនៅក្រៅប្រទេស

រហូតមកដល់ពេលនេះ Yaya Urassaya បានទៅដល់គោលដៅនិងចាប់ផ្ដើមដើរលេងលំហែរអារម្មណ៍បណ្ដើរៗហើយ ដើរញុំ ដើរផឹក ថតរូបខ្លះៗផ្ញើរហ្វេនៗបានសប្បាយទាំងអស់គ្នា ប៉ុន្ដែក្រោយមកដល់វគ្គក្ដៅភ្នែកក្ដៅបេះដូងម្ដង ដោយសាម៉ីខ្លួនបានប្រលែងខ្លួនទាំងលើទាំងក្រោមដោយការស្លៀកតែប៊ីគីនីតូច គេងហាលថ្ងៃជាមួយបងស្រីនៅមាត់សមុទ្រ

ពីមុនឃើញតែផ្នែកខាងលើតែលើកនេះមកពេញមួយតួខ្លួនតែម្ដង ស្អាតស៊ិចស៊ីទាំងបងទាំងប្អូនតែម្ដង ស្បែកសខ្ចីដូចត្រកួនឈ្លក់ទឹក រាងស្លីមគ្មានខ្លាញ់ មើលពីជ្រុងណាទៅក៏ស្អាតទាំងអស់​ មិនមែនឡើងកំដៅតែអាកាសធាតុទេសូម្បីតែចិត្តរបស់ហ្វេនៗអ្នកមើលក៏កំដៅឡើងខុសធម្មតាដែរចា

អត្ថបទដោយ : នីត្តា