បើគិតមកទល់ពេលនេះ ភរិយារបស់តារាចម្រៀងល្បីឈ្មោះលោក នី រតនា បានពរពោះកូនក្នុងផ្ទៃប្រមាណជា៤ខែហើយ ហើយក្នុងនោះលោកក៏តែងតែថ្នាក់ថ្នមមើលថែភរិយាយ៉ាងដិតដល់មិនចាញ់បុរសដទៃនោះដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោក នី រតនា និងភរិយា បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដែលលទ្ធផលពិនិត្យផ្ទៃពោះឃើញថាកូនក្នុងផ្ទៃភរិយាលោកគឺជាកូនស្រី ហើយកំពុងតែលូតលាស់ក្នុងផ្ទៃម្ដាយ មានសុខភាពល្អខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាអបអរ និងរំភើបជំនួសតារាប្រុសរូបនេះ និងភរិយា ដែលទីបំផុតសម្រេចបំណងទទួលបានកូនស្រីច្បងនៅក្នុងគ្រួសារហើយ៕
អត្ថបទដោយ៖ស៊ីវលី