ក្មេងមែនពិតតែច្បាស់លាស់! Nonkul រៀបគម្រោងសាងគ្រួសារជាមួយ Aff Thaksaorn ថែមទាំងចង់បានកូនរហូតដល់ទៅ….! មានរូបភាព
Nonakun Chanon បើកចំហរចិត្តនិយាយយ៉ាងត្រង់ទៅត្រង់មករឿងរៀបការ ត្រៀមសាងគ្រួសារជាមួយ Aff Thaksaorn ហើយក៏មានគម្រោងនិងយកកូនរួមហើយដែរ ញញឹមទទួលការបង្អាប់ក្លាយជាអ្នកចាត់ការផ្ទាល់ខ្លួនបន្ទាប់ពីជូនខាងស្រីទៅធ្វើការ
ដោយមុននេះបានធ្វើអោយអ្នកគាំទ្របុកពោះជាខ្លាំងព្រោះគិចថាជិតមានដំណឹងល្អឆាប់ៗ ក្រោយពីតួឯកស្រីស្អាតកូនមួយយ៉ាង Aff ចេញមកនិយាយរឿងគម្រោងចង់យកកូនទីពីរ រហូតមកដល់ពេលនេះទើបមានឱកាសបានជួបនិងខាង Nonakun ទើបសុំបទសម្ភាសន៍ខ្លះៗពីសាម៉ីខ្លួន
“ដោយសារតែថ្ងៃនោះខ្ញុំទំនេរទើបស្មគ្រ័ចិត្តជូនបងទៅធ្វើការ ហើយស្របពេលអ្នកបើកឡានរវល់ទៀត ខាងបង Aff គាត់ក៏យល់ព្រម ខ្ញុំចង់ធ្វើជាអ្នកយល់ចិត្តដ៏ល្អ ជាអ្នកចាត់ការផ្ទាល់ខ្លួនបណ្ដោះអាសន្ន”
“ខាងបង Aff និយាយរឿងគម្រោងយកកូនទី 2 ក៏ដូចតាមដែលគាត់និយាយ បើសួរថាទៅមុខទៀតខ្ញុំចង់មានគ្រួសារចង់មានកូនវាគឺជារឿងស្រមគ្នាហើយ សង្ឃឹមថាឆាប់ៗនេះ ត្រៀមខ្លួនផ្លាស់ប្ដូរឋានៈ”
“សួរថាត្រៀមខ្លួនរួចឬនៅក្នុងការបង្កើតគ្រួសារ ខ្ញុំក៏មិនមានលុយកាក់ហួសមេឃ តែក៏វាមិនពិបាកអ្វី ដូច្នេះហើយត្រៀមខ្លួនរួចហើយបាទ តាមពិតទៅពេលនេះក៏ត្រៀមខ្លួនរួចហើយដែរ តែបើអោយប្រាប់ថាកន្លែងណាដែលមិនទាន់ត្រៀម គឺរឿងធ្វើផ្ទះមួយនេះគឺមិនទាន់ត្រៀមខ្លួននោះទេ”
អត្ថបទដោយ : នីត្តា