ជួបស្នេហ៍ដោយចៃដន្យ Bella-Will Chawin ជួបគ្នាដំបូងគិតថាមិនមែនជនជាតិទើបនិយាយបែបនេះដាក់គ្នា! មានរូបភាព

អ្នកគាំទ្ររបស់ Bella Ranee សើចរឹងថ្គាមព្រោះតែសាម៉ីខ្លួនបានចេញមកផ្ដល់បទសម្ភាសន៍យ៉ាងច្បាស់ៗទាក់ទងនិងរឿងរ៉ាវស្នេហាថ្មីនេះ ដោយពេលនេះមាន Will Chawin អ្នកជំនួញធំរូបសង្ហា ទាយាទសែនលានរបស់ CP ចូលមកពេញបេះដូងទាំង 4 ថតហើយ អាចនិយាយបានថាជីវិតស្រស់បំព្រងសំណាងល្អទាំងការងារសំណាងល្អទាំងស្នេហាពិតៗ

នៅក្នុងបទសម្ភាសន៍នោះសាម៉ីខ្លួនបាននិយាយពីហេតុការជួបនិងការប្រុសលើកដំបូង ស្នេហាចៃដន្យជួបគ្នាដោយចៃដន្យពិតមែន ព្រោះតែយន្ដហោះពន្យាពេល ម្នាក់ៗសុទ្ធតែមិនដឹងថាជាជនជាតិថៃ ព្រោះនាងប្រាប់ថាពេលធ្វើដំណើរចូលចិត្តពាក់ម៉ាស់គ្រប់ពេល ហើយក៏និយាយគ្នាជាភាសាអង់គ្លេស

After Footer (Active) - damrei Mr1 Zone2

“ស្គាល់គ្នាដោយចៃដន្យពិតមែនចា បាននិយាយគ្នាព្រោះតែយន្ដហោះពន្យាពេល តាមពិតទៅមិនដឹងថាជាជនជាតិថៃដូចគ្នា ព្រោះពេលធ្វើដំណើរខ្ញុំចូលចិត្តពាក់ម៉ាស់គ្រប់ពេល ហើយពេលនិយាយគ្នាក៏ប្រភាសាអង់គ្លេស ខ្ញុំក៏មិនដឹងដែរថាលោក Will ជានរណា ធ្វើការអ្វី ហើយខាងគាត់ក៏មិនស្គាល់ថាជា Bella មានមុខរបរអ្វី”

នេះគ្រាន់តែជាផ្នែកតូចមួយរបស់ព្រហ្មលិខិតតែប៉ុណ្ណោះ Bella ប្រាប់ថាសុំនិយាយតែប៉ុណ្ណោះសិន

អត្ថបទដោយ​ : នីត្តា