គូស្នេហ៍ចិត្តបុណ្យ Bella បណ្ដើរ Chawin ទៅសំពះព្រះសុំពរជ័យដល់ហុងកុងទោះរូបគូមិនទាន់មានតែមួយសន្លឹកនេះអាច…..! មានរូបភាព
កំឡុងពេលនេះអាចនិយាយបានថាតារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Bella Ranee រាសីកំពុងតែឡើងខ្ពស់ត្រដែតតែម្ដង មិនថារឿងការងារ និងស្នេហានោះទេ ម្នាក់ៗកំពុងតែជួយបន់ស្រន់អោយសាម៉ីខ្លួនឆាប់មានដំណឹងល្អនិងបានសមបំណងរឿងស្នេហា
ហើយបន្ទាប់ពី Bella ចេញមកនិយាយពីឋានៈបេះដូងពេលនេះកំពុងតែចាប់ផ្ដើមដាំដើមឈើស្នេហ៍ជាមួយនិងលោកបងម្ចាស់ចិត្តក្នុងជីវិត ជាអ្នកជំនួញធំក្រកូលអ្នកមានប្រចាំប្រទេសយ៉ាង Will-Chawin ពេលនេះអ្នកទាំងពីរកំពុងសិក្សាមើលចិត្តគ្នា
អ្វីៗក៏ចាប់ផ្ដើមច្បាស់លាស់ជាងមុន ព្រោះអោយតែឃើញ Bella នៅទីណាក៏ឃើញ Will-Chawin នៅទីនោះដែរមិនថាទៅធ្វើបុណ្យឬទៅដើរលេងនោះទេ ថ្វីត្បិតតែមិនទាន់មានរូបគូស្វីតៗផុសចេញមក តែក៏ដឹងថាអ្នកទាំងពីរនៅជាមួយគ្នាព្រោះអ្នកនៅក្បែរៗទីនោះតែងតែថតបាននិងចែករំលែកដល់ហ្វេនៗជានិច្ច
សម្រាប់រូបភាពជាក់ស្ដែងដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមពេលនេះគឺជារូបដែល ខាងស្រីទៅធ្វើបុណ្យសំពះព្រះសុំពរជ័យនៅហុងកុង ក៏មានអ្នកថតបានថាខាងប្រុសក៏បានរួមដំណើរទៅជាមួយដែរ
អត្ថបទដោយ : នីត្តា