មន្ដស្នេហ៍ចងប្ដី! Chompoo Araya ទោះកូនបីហើយក្ដីក៏ត្រូវតែធ្វើជាក្មេងតូចម៉ែអង្គុយលេងតុក្កតាកូនស្រីដេកមើលម្ដង!​ មានរូបភាព

អាចនិយាយបានថាជីវិតស្រស់ស្រាយខ្លាំងណាស់សម្រាប់អ្នកម៉ាក់កូនបីកំពូលសម្រស់យ៉ាង Chompoo Araya នៅពេលបានសម្រាកនៅផ្ទះដ៏ស្ងប់សុខពេលភ្លៀងធ្លាក់ អាកាសធាតុត្រជាក់ៗទើបសុំពេលរៀបចំតុបតែងតុក្កតាទៅតាមមុំផ្ទះផ្សេងៗ

ដោយ Chompoo បានចែកលំលែកវីដេអូបង្ហាញពីបរិយាកាសក្នុងផ្ទះដ៏សែនស្ងប់សុខ សុខទាំងកាយសប្បាយទាំងចិត្តអមជាមួយនិងប្រយោគសារថា “ឡូយណាស់ៗៗៗ”

After Footer (Active) - damrei Mr1 Zone2

រឿងនេះក្រៅពីតុក្កតាស្អាតៗដែលបានរៀបចំតាមកន្លែងនីមួយៗយ៉ាងស្រស់ស្អាតហើយ នៅចុងវីដេអូក៏បានឃើញកូនស្រីជាទីស្រលាញ់កំពុងតែគេងលក់យ៉ាងស្គប់ស្គល់និងមានតុក្កតាជាច្រើននៅជុំវិិញខ្លួន លេងៗដល់ថ្នាក់គេងលក់ចោលម៉ាក់ៗបាត់ហើយ

អត្ថបទដោយ : នីត្តា