គួអោយស្រលាញ់ទាំងគូ! Will Chawin ព្រមបង្ហាញមុខថតរូបជាមួយ Bella តែរៀងអៀនៗបន្ទិចប៉ុន្ដែសង្ហាខ្លាំងណាស់! មានរូបភាព
បន្ទាប់ពីតារាសម្ដែងស្រីល្បីឈ្មោះ Bella Ranee បានចេញមកផ្ដល់បទសម្ភាសន៍រឿងរ៉ាវស្នេហាថ្មីជាមួយនិង Will Chawin អ្នកជំនួញម៉ឺនលានប្រចាំប្រទេសថៃ ដោយនិយាយទាំងស្នាមញញឹមថាអ្នកទាំងពីរជួបគ្នាទាំងចៃដន្យនៅព្រលានយន្ដហោះ ព្រោះតែយន្ដហោះត្រូវបានពន្យាពេល ហើយទាំងសងខាងមិនបានដឹងទេថាជាជនជាតិថៃដូចគ្នា ក្រោយៗមកទៀតក៏ឃើញខាងប្រុសចូលរួមក្រុមមិត្តភ័ក្ដរបស់ Bella គ្រប់កន្លែង
ហើយក៏មានការរួមដំណើរទៅហុងកុងជាមួយអ្នកម៉ាក់ Bella និងអ្នកចាត់ការផ្ទាល់ខ្លួនដើម្បីទៅធ្វើបុណ្យសំពះព្រះសុំពរជ័យថែមទាំងមានដាក់ថេក #ត្រលប់មកវិញព្រមគ្នាបានសម្រេច ដល់ថ្នាក់គ្រប់គ្នាឃើញចង់តាមទៅសំពះព្រះសុំពរជាមួយសាម៉ីខ្លួនដែរ ការធ្វើដំណើរនេះអាចនិយាយបានថាត្រជាក់ចិត្តពិតៗព្រោះរូបភាពផ្អែមល្ហែមបែបមិនដឹងខ្លួនបានផុសចេញមកជាលើកដំបូង
នៅក្នុង IG របស់អ្នកចាត់ការផ្ទាល់ខ្លួនខាងស្រីបានផុសរូបភាពយ៉ាងច្បាស់ៗថា Will Chawin បានធ្វើដំណើរទៅហុងកុងជាមួយគ្នា ជារូបភាពខណៈពេលកំពុងអង្គុយញុំបាយជុំគ្នា នេះជារូបភាពដែលធ្វើអោយអ្នកគាំទ្រស្រែករំភើបចិត្តខ្លាំងណាស់ ព្រោះអាយដលបានម្ចាស់ចិត្តទាំងមាន ទាំងសង្ហាហើយពេញទៅដោយសមត្ថភាព
អត្ថបទដោយ : នីត្តា