Matt Peeranee ដល់ម៉ោងបង្អួតស្នេហាផ្អែមល្ហែមជាមួយគូដណ្ដឹងហើយសំខាន់ក្នុងវីដេអូមានកន្លែងភ្ញាក់ផ្អើល! មានរូបភាព
ដល់ពេលជះភាពផ្អែមល្ហែមលើបណ្ដាញសង្គមជាបន្ដបន្ទាប់ហើយ សម្រាប់ #អនាគតកូនកំលោះកូនក្រមុំថ្មោងថ្មី ដែលទើបតែបើកបង្ហាញខ្លួនជាផ្លូវការ ដោយការលុតជង្គង់សុំរៀបការ រហូតធ្វើអោយមានការភ្ញាក់ផ្អើលទូរទាំងប្រទេស
ហើយជាក់ស្ដែងតារាសម្ដែងស្រីស្អាតល្បីឈ្មោះ Matt Peeranee បានឆ្លៀតឱកាសល្អនាំគូដណ្ដឹងទៅដើរលេងសម្រាកលំហែរកាយផ្សារភ្ជាប់ជាមួយធម្មជាតិនៅន័រវែស សាម៉ីខ្លួននិងម្ចាស់ចិត្តនាំគ្នាឡើងភ្នំសំដៅទៅកន្លែងស្នាក់ដ៏ទំនើប និងហ៊ុំព័ទ្ធទៅដោយទេសភាពដ៏ស្រស់ស្អាត
ជាមួយគ្នានេះផងដែរ Matt បានសរសេរប្រយោគរៀបរាប់ពីការធ្វើដំណើរ បូករួមនិងកន្លែងស្នាក់នៅ ទុកជាប្រយោជន៍ដល់គូស្នេហ៍ដែលចង់ធ្វើដំណើរកំសាន្ដទៅសម្រាកលំហែរដូចនាងថា ប្រសិនបើមិនត្រូវគេជេរទេ…..និងបន្សល់ទុកនូវអារម្មណ៍មិនអាចបំភ្លេចបាន
“ឡើងភ្នំ 45 នាទីដើម្បីមកសម្រាកនៅទីនេះ អត់មានបុគ្គលិក អត់មានអាហារពេលព្រឹក គ្រែស្ទើរតែទៅដល់ពិដាន អាងហែលទឹកធ្វើពីឈើចាស់ៗ ហើយខ្ញុំត្រូវបង្ខំចិត្តកក់ទីនេះ ជិតដល់ពេលក្ដៅព្រះអាទិត្យលិចពាក់កណ្ដាលយប់ ម៉ោង 4 ជិតភ្លឺព្រះអាទិត្យរះម្ដងទៀតបាត់
ប៉ុន្ដែនេះមិនមែនជាបញ្ហា! បញ្ហាគឺថាបន្ទប់មិនមានវាំងននទេ ដេកមើលទេសភាពរយៈវែងតែម្ដង នរណាចង់នាំមនុស្សជាទីស្រលាញ់មកទីនេះបើមិនត្រូវគេជេរទេ និងទទួលបានអារម្មណ៍ដែលមិនអាចបំភ្លេចបាន @_woodnest_
ណែនាំតែដូចមិនណែនាំ ប៉ុន្ដែបើនរណាចូលចិត្តពិបាកៗក៏ណែនាំ តែចង់អោយសិក្សាស្វែងយល់អោយបានល្អសិនដើម្បីកុំអោយពិបាក”
អត្ថបទដោយ : នីត្តា