ជីវិតគ្មានខ្វះអ្វីតែ Chompoo Araya ប្រើជីវិតដូចអ្នកស្រែអ្នកចំការដើរប៉ះបន្លែក្រោយផ្ទះធ្វើធម្មតា! មានរូបភាព
អ្នកម៉ាក់កូនបីកំពូលហ្វេសិនទាំងក្នុងនិងក្រៅប្រទេសយ៉ាង Chompoo Araya ដោយខណៈពេលនេះមានកូនពៅជាមិត្តក្នុងការតុបតែងខ្លួននិងទៅណាមកណាជាមួយគ្នា ហើយកូនប្រុសទាំងពីរក៏កាន់តែចាប់ផ្ដើមធំម្ដងបន្ទិចៗហើយដែរ
ជាមួយគ្នានេះដែរ Chompoo ក៏តែងតែធ្វើអោយហ្វេនៗដែលតាមដាននាងនៅលើបណ្ដាញសង្គមមិនដែរធុញនាងម្ដងណាឡើយ មិនថាការតុបតែងខ្លួន ឬរបៀបជីវិតរស់នៅក្នុងគ្រួសារក៏តែងតែទាក់ទាញការចាប់អារម្មណ៍ជាប់ជានិច្ច
ជាក់ស្ដែងម៉ាក់ៗបានចេញមកបង្ហាញជីរបៀបជីវិតរស់នៅមួយថ្ងៃទៀត ដោយពាក់អាវយឺតរលុងៗនិងខោជើងខ្លីទៅប៉ះបន្លែរបស់ម្ដាយនាង អាចនិយាយបានថាស្ទាយនេះសង្ហាខ្លាំងណាស់ ហើយបន្លែរបស់យាយនីងក៏ដុះលូតលាស់ល្អមិនធម្មតាដែរ
អត្ថបទដោយ : នីត្តា