ក្រោយភ្លៀងមេឃស្រលះ! Matt Peeranee អនាគតកូនក្រមុំស្វីតជាមួយគូដណ្ដឹងមិនឈប់តែកុំអោយដូចអំពៅផ្អែមគល់សាបចុង! មានរូបភាព

អនាគតកូនក្រមុំ Matt Peeranee បន្ទាប់ពីបើកបង្ហាញគូដណ្ដឹងរូបសង្ហាលោក Fame Pimadet ខណៈពេលលុតជង្គង់សុំខាងស្រីរៀបការយ៉ាងរ៉ូមែនទិកនិងកក់ក្ដៅរួចមក ឃើញថាអ្នកទាំងពីរស្រលាញ់និងផ្អែមល្ហែមមិនឈប់ថែមទាំងនាំគ្នាទៅដើរលេងក្រៅប្រទេសយ៉ាងមានក្ដីសុខ ស្ទើរតែអាចនិយាយបានថា ទៅហានីម៉ូនអញ្ចឹង

ជាក់ស្ដែងដំណើរកំសាន្ដរបស់ Matt – Fame បានបង្ហាញអោយឃើញពីជីវិតគូរបស់អ្នកទាំងពីរយ៉ាងមានក្ដីសុខ រូបភាពស្វីតៗជាច្រើនបានផុសនៅលើបណ្ដាញសង្គមជាបន្ដបន្ទាប់ ធ្វើអោយហ្វេនៗទាំងក្នុងនិងក្រៅប្រទេសបានត្រជាក់ភ្នែកត្រជាក់ចិត្តជាមួយសាម៉ីខ្លួនដែរ

សម្រាប់អ្នកគាំទ្រឃើញបែបនេះក៏ររីករាយអបអរសាទរនិងសាម៉ីខ្លួនដូចគ្នា ហើយក៏មានអ្នកលួចច្រណែននិងលើសជាតិស្ករបណ្ដើរៗដែរ ព្រោះទើបតែចាប់ផ្ដើមសោះអ្នកទាំងពីរស្វីតដូចស្ករតាំងម៉ែទៅហើយ

អត្ថបទដោយ : នីត្តា