ជីវិតកំពុងតែ Pink Pink! Bella ផុសរូបញុំ​បែបណាទើបគេដឹងថាមាន Will Chawin នៅក្បែរទោះមិនមានរូបគូក៏ដោយ! មានរូបភាព

បន្ទាប់ពីស្រីស្អាត Bella Ranee កំពុងតែមានជីវិតស្នេហា Pink Pink ស្រស់ស្រាយជាមួយនិងអ្នកកំលោះរូបសង្ហា Will Chawin  អ្នកជំនួញម៉ឺនលានប្រចាំប្រទេសថៃរួចមក ឃើញយល់ថាជីវិតរបស់នាងពិតជាត្រូវបានព្រហ្មលិខិតចាមកច្បាស់ណាស់ ទោះពីមុនធ្លាប់បាត់បង់តែពេលនេះបានមកវិញគុណជា 10 ជា 100 តែម្ដង

មុននេះក៏បានឃើញថាអ្នកពីរបានផុសរូបភាពគួអោយស្រលាញ់ៗខ្លះៗដែរនៅលើបណ្ដាញសង្គម ថ្វីត្បិតតែមិនមែនជារូបភាពគូកើកកើយតែក៏ពេញចិត្តខ្លាំងចំពោះហ្វេនៗដែរ

រហូតមកដល់ពេលនេះ Bella បានផុសរូបភាពស្នេហាពេញអេក្រង់ជាច្រើនសន្លឹកទៀត ជារូបភាពខណៈពេលដែលសាម៉ីខ្លួនអង្គុយញុំបាយនិងរូបដើរមើលសិល្បៈគំនូររបស់វិចិត្រករល្បីឈ្មោះផ្សេងៗ ហើយលើកនេះក៏មិនបាច់ចាំសង្ស័យឬចំណាយពេលសើបថានាងទៅជាមួយនរណាទៀតដែរ ព្រោះប្រវិត្តរបស់ Will Chawin បានបង្ហាញប្រាប់ថាសាម៉ីខ្លួនស្រលាញ់និងចូលចិត្តសិល្បៈបំផុត ហើយក៏មិនបាច់សើបន្ដថារូបភាពស្អាតៗគួអោយស្រលាញ់ទាំងអស់នេះនរណាជាថតអោយដែរ ព្រោះមានតែ Will Chawin និងឯង

អ្នកគាំទ្រខមិនសូវត្រូវចិត្តដូចអ្នកចាត់ការផ្ទាល់ខ្លួនខមិនបង្អាប់នោះទេ-ថា “តាមធម្មតាពូកែញុំបែបនេះដែរមែន” ច្បាស់ដូចថ្ងៃអញ្ចឹងថានរណាជាកំលាំង!

អត្ថបទដោយ : នីត្តា