James Jirayu មិនត្រឹមតែរូបសង្ហានិងមានសមត្ថភាពប៉ុណ្ណោះតែតែរឿងថ្នមចិត្តមិត្តស្រីក៏មិនធម្មតាដែរឡើងក្រមុំៗច្រណែនពេញប្រទេស! មានរូបភាព
ទោះបីជាមិនសូវមានរូបភាពផ្អែមល្ហែមផុសចេញនៅលើបណ្ដាញសង្គមមែនតែបើផុសមកម្ដងៗដឹងតែខ្លឹមតែម្ដង សម្រាប់គូស្នេហ៍តារាប្រុសរូបសង្ហាយ៉ាង James Jirayu ជាមួយនិងមិត្តស្រីក្រៅសិល្បៈ Foam ដោយអ្នកទាំងពីរដាំដើមឈើស្នេហ៍ជាមួយគ្នាជាច្រើនឆ្នាំ

ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះតែប្រយោគសាររបស់ James ជ្រើសរើសយកមកប្រើដើម្បីអមរូបភាពខាងលើ ដើម្បីអោយកាន់ស៊ីអារម្មណ៍ថា “ទឹកមានឋានៈជាវត្ថុរាវ….អ្នកមានឋានៈជារបស់ខ្ញុំ ប្រយោកសារមានរាប់សែន…..តែសង្សាមានតែមួយនេះឯងជាការងារគោលគឺធ្វើអោយនាងខឹង….ការងារសំណព្វចិត្តគឺធ្វើអោយនាងមានក្ដីសុខ”
អត្ថបទដោយ : នីត្តា