Sririta ឆ្លើយតបហើយសម្រាប់សំនួរដែលសួរថាឆ្នាំនេះដាក់ពាក្យប្រលងបវកញ្ញា MUT ដែលទេ? ឆ្នាំនេះច្បាស់ជាក្ដៅដូចភ្លើង! មានរូបភាព

បរិយាកាសកាន់តែក្ដៅទៅៗព្រោះតែភាពពេញនិយមនិងការគាំទ្ររបស់បណ្ដារជនទាំងពិភពលោក សម្រាប់ការប្រកួត Miss Universe Thailand ប្រចាំឆ្នាំ 2024 ព្រោះតែសម្លេងហូរសម្លេងគាំទ្ររបស់អ្នកគាំទ្ររបស់បវកញ្ញា ដោយសារតែចង់ឃើញស្រីស្អាតដែលខ្លួនស្រលាញ់និងគាំទ្រទទួលបានម្គុដលំដាប់ប្រទេស

ដោយម្នាក់ក្នុងនោះក៏មាន Sririta Jensen តារាសម្ដែងស្រីល្បីឈ្មោះនិងជាប់ឈ្មោះជាស្រីស្អាតលេខមួយប្រចាំប្រទេស មិនថារូបសម្រស់ សមត្ថភាព ឬអកប្បកិរិយានោះទេនាងពិតជាមានគ្រប់យ៉ាងក្នុងខ្លួនរបស់នាង ដោយសារតែលក្ខណសម្បត្តិរបស់នាងល្អបែបនេះទើបធ្វើអោយមានអ្នកសួរសំនួរទៅកាន់នាងថា ពេលវេលាកន្លងមកនេះតើមានឱកាសនិងបានឃើញនាងចូលរួមប្រកួតវេទិកាបវកញ្ញា Miss Universe Thailand ដែរទេ?

រហូតមកដល់ពេលថ្មីៗនេះសាម៉ីខ្លួនបានចេញមកឆ្លើតតបចំពោះសំនួរនេះក្នុង IG ផ្ទាល់ខ្លួន @sriritajensen  ជាមួយវីដេអូបទសម្ភាសន៍របស់តារាម៉ូដែលវ័យប្អូន Jessie Kirana ដែលកំពុងទទួលបានការគាំទ្រដាច់មុខគេផ្សេងៗទៀតថា “នៅពេលមានគេសួរថានិងចុះឈ្មោះ  MUT ឆ្នាំនេះ”

ចម្លើយ – នៅមិនទាន់ជឿជាក់ នៅមិនទាន់ជឿទេចា ហើយក៏…..នៅតែមិនទាន់ជឿ មិនជឿទាល់តែសោះ”

បន្ទាប់ពីវីដេអូបានផុសចេញទៅ ក៏មានទាំងអ្នកគាំទ្ររបស់នាង និងអ្នកគាំទ្ររបស់តារាម៉ូដែលនាំគ្នាចូលមកចុចឡាយយ៉ាងច្រើន ហើយម្នាក់ៗនៅខមិនទៀតថា Sririta មកមែនច្បាស់ណាស់ថាវេទិកាឆ្នាំនេះញាប់ញ័រទ្វេគុណជាងមុនជាមិនខាន

អត្ថបទដោយ​ : នីត្តា